**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

ប្រទេសជប៉ុន កំពុង ជួប បញ្ហា ខ្វះខាត អង្ករ!

តូក្យូ៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០២៥ ជប៉ុន កំពុង ជួប បញ្ហា ខ្វះខាត អង្ករ និង ការ ឡើង ថ្លៃ ដោយ បង្ខំ ឱ្យ ប្រទេស នេះ ត្រូវបង្កើន ការ នាំ ចូល ខណៈដែលកូរ៉េខាងត្បូងវិញ កំពុងប្រឈមមុខនឹងបញ្ហាលើសតម្រូវការផ្គត់ផ្គង់ ដែលបានជំរុញឱ្យតម្លៃចុះថោក ហើយមានតំបន់ខ្លះចែកអង្ករមិនយកលុយ។

កសិករនៅ Haenam ដែលជា ទីក្រុង កសិកម្ម នៃ ខេត្ត Jeolla ភាគខាង ត្បូង ចម្ងាយ ប្រហែល ៣៣០គីឡូម៉ែត្រ នៃទីក្រុង សេអ៊ូល បានឱ្យដឹងថា នៅពេលមានម៉ាស៉ីនទំនើប និងពូជស្រូវដែលផ្តល់ទិន្នផលខ្ពស់ កូរ៉េខាងត្បូងអាចបំពេញតម្រូវការគ្រប់គ្រាន់ សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក។

ទន្ទឹមនេះ ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលកូរ៉េខាងត្បូង ក៏បាននាំចូល និងទិញអង្ករពីកសិករផងដែរ ដើម្បីធានាសន្តិសុខស្បៀង។ រដ្ឋាភិបាលកូរ៉េខាងត្បូង បានទិញអង្ករចំនួន ១.២លានតោនពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៤។ មន្ត្រីផ្នែកកសិកម្មកូរ៉េខាងត្បូងនិយាយថា ទុនបម្រុងចាស់ជាធម្មតាបានលក់ទៅឱ្យក្រុមហ៊ុនផលិតអាហារកែច្នៃ ហើយការប្រមូលផលថ្មីៗនឹងលក់ទៅឱ្យគ្រួសារដែលមានចំណូលទាប ក្នុងតម្លៃត្រឹមតែ ២ដុល្លារអាមេរិកប៉ុណ្ណោះ សម្រាប់កញ្ចប់ទម្ងន់ ១០គីឡូក្រាម។

កាល ពី ខែ មេសា ជប៉ុន បាន ទិញ អង្ករពី កូរ៉េខាងត្បូង ជា លើក ដំបូង គិត ចាប់ តាំង ពី ឆ្នាំ ១៩៩៩។ ជាប្រពៃណី ជនជាតិជប៉ុនរស់នៅជនបទ ទិញអង្ករក្នុងតម្លៃចរចារពីឈ្មួញក្នុងស្រុក ឬទិញផ្ទាល់ពីកសិករ។ នៅឯផ្សារទំនើបទូទាំងប្រទេសជប៉ុន អង្ករត្រូវបានលក់ក្នុងតម្លៃថ្លៃ ឬគ្មានអង្ករលក់។ តម្លៃ អង្ករ បាន កើន ឡើង ទ្វេ ដងនៅក្នុងខែឧសភា បើប្រើធៀប នឹង រយៈពេលដូចគ្នាកាលពីឆ្នាំ មុន ។ នៅក្នុងខែកក្កដា អង្ករមានតម្លៃជាមធ្យមប្រហែល ២៧ដុល្លារអាមេរិកសម្រាប់មួយកញ្ចប់ទម្ងន់ ៥គីឡូក្រាម ដែលជំរុញឱ្យរដ្ឋាភិបាលបញ្ចេញទុនបម្រុងគ្រាអាសន្ន។ ប៉ុន្តែ ស្តុកអង្ករសម្រាប់ដាក់លក់ នាពេលនេះ នៅ សល់ តែប្រមាណ ១០ ម៉ឺន តោន ប៉ុណ្ណោះ។

គួរបញ្ជាក់ថា តាមក្រុមអ្នកសង្កេតការណ៍ នៅពេលមានកង្វះខាត ឬលើសតម្រូវការ វាបានប៉ះពាល់ដល់ជីវភាពរស់នៅ ហើយអស្ថិរភាពនៃការផ្គត់ផ្គង់អង្ករ អាចជះឥទ្ធិពលលើសពីការបរិភោគ៕

អត្ថបទដែលជាប់ទាក់ទង