**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើស Online Scamsចំនួនពីរទីតាំងនៅក្នុងភូមិសាស្រ្តខណ្ឌសែនសុខ

រាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ៖ កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញចុះបង្រ្កាបទីតាំងសង្ស័យមានការលួចលាក់បង្កប់បទល្មើស Online Scams ចំនួនពីរទីតាំង ដោយទីមួយ ស្ថិតនៅក្នុង ផ្ទះវីឡា លេខ១០៥១ ផ្លូវបេតុង ភូមិច្រេះ សង្កាត់គោកឃ្លាង និងទីតាំងទីពីរនៅក្នុង អគារអត់នាមករណ៍ ផ្លូវបេតុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាធានីភ្នំពេញ។
ក្នុងប្រតិបត្តិការចុះបង្រ្កាបនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៣៣នាក់ មានស្រ្តី២៣នាក់ ក្នុងនោះជនជាតិចិនចំនួន ១១៣នាក់ និងជនជាតិខ្មែរ ចំនួន១៦នាក់។ ក្នុងប្រតិបត្តិការនេះដែរ ក្រុមសមត្ថកិច្ចបានដកហូតទុកជាវត្ថុតាងនូវ CPU ចំនួន ១០គ្រឿង, Monitor LCD ចំនួន ៣៥គ្រឿង , laptop ០១គ្រឿង, ទូរសព្ទដៃ ៥២គ្រឿង, ស៊ីមកាតបរទេសជាច្រើន, ម្សៅក្រាម ពណ៌ស ចំនួន០៤កញ្ចប់(សង្ស័យជាគ្រឿងញៀន), កុំព្យូទ័រលើតុ ចំនួន ១២៧ គ្រឿង និង ទូរដែក ចំនួន ១ គ្រឿង។ ជនសង្ស័យ និងវត្ថុតាងទាំងអស់ត្រូវបានបញ្ជូនឱ្យ ស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធីផ្លូវច្បាប់។ សូមបញ្ជាក់ថា សមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។
ដោយឡែកនៅថ្ងៃទី១៧ ខែកក្កដា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដែរ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយ សមត្ថកិច្ចពាក់ព័ន្ធ បានចុះពិនិត្យទីតាំងមានការសង្ស័យពាក់ព័ន្ធនឹងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា នៅសណ្ឋាគារអិមស៉ីមីចេង ផ្លូវបេតុង ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដោយបានរកឃើញ ជនជាតិបរទេសសរុបចំនួន៣២នាក់ ក្នុងនោះមានស្ត្រី០៩នាក់ និងបានប្រមូលសម្ភារៈរួមមាន៖ កុំព្យូទ័រ៣៤គ្រឿង ទូរស័ព្ទ៤៨គ្រឿង និងIPad០២គ្រឿង ដើម្បីរក្សាទុកជាវត្ថុតាង។ បច្ចុប្បន្ន ជនសង្ស័យ និងសម្ភារៈទាំងអស់ ត្រូវបានប្រគល់ជូនផែនសន្តិសុខ និងផែនអន្តោប្រវេសន៍ នៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីសាកសួរ បន្តនីតិវិធីតាមច្បាប់ជាធរមាន។ ក្នុងប្រតិបត្តិការនេះដែរ ក្រុមសមត្ថកិច្ចក៏បានបង្រ្កាបទីតាំងល្បែងខុសច្បាប់ មួយកន្លែងនៅសណ្ឋាគារឡាក់គី ដោយបានរកឃើញទូបាញ់ត្រី០៤គ្រឿង ទូបៀរការ៉ាត់១៦ និងឧបករណ៍ បម្រើអាជីវកម្មខុសច្បាប់មួយចំនួនទៀត។ គណៈបញ្ជាការរដ្ឋបាលខណ្ឌបានធ្វើកំណត់ហេតុបិទខ្ទប់ទុកដើម្បីសុំគោលការណ៍អនុវត្តនីតិវិធីបន្ត៕

អត្ថបទដែលជាប់ទាក់ទង