ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបដិសេធចំពោះជនខិលខូចប្រើប្រាស់រូបនិងឈ្មោះ ឯកឧត្តម ហេង សួរ ក្នុងចេតនាឆបោកសាធារណជន

ភ្នំពេញ៖ក្រសួងការងារ និងបណ្ដុះបណ្តាលវជ្ជាជីវៈ
នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញសេចក្តីបដិសេធចំពោះការដែលពេល
ថ្មីៗនេះមានបុគ្គល ឬក្រុមខិលខូចនៅតែបន្តប្រើប្រាស់ឈ្មោះ និងរូបភាព ឯកឧត្តម ហេង សួរ រដ្ឋមន្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតគណនីតេឡេក្រាមក្លែងក្លាយឈ្មោះថា “HENG_SourCEO” (@HENG_SourCEO) និងយករូបភាព ឯកឧត្តមរដ្ឋមន្ដ្រី មកប្រើជារូបប្រូហ្វាល់តេឡេក្រាម ដោយបង្កើត ក្រុមតេឡេក្រាមឈ្មោះ “OCIC CLUB INVESTMENT COMPANY” ក្នុងចេតនាបោកប្រាស់សាធារណជន ឱ្យយល់ថាជារបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ការិយាល័យអ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនសាធារណជនថា គណនីតេឡេក្រាម “HENG_SourCE0” (@HENG_SourCEO) មិនមែនជាគណនីរបស់ ឯកឧត្តម ហេង សួរ នោះទេ ហើយ ឯកឧត្តមរដ្ឋមន្ត្រី ក៏មិនមានជាប់ពាក់ព័ន្ធជាមួយនឹងក្រុមតេឡេក្រាមឈ្មោះ “OCIC CLUB INVESTMENT COMPANY” នោះដែរ។ ក្រសួងមិនទទួលខុសត្រូវនូវរាល់ការបាត់បង់អត្ថប្រយោជន៍ណាមួយដែល បង្កដោយគណនីតេឡេក្រាម ឬក្រុមតេឡេក្រាមខាងលើនោះឡើយ។ ដោយឡែក ឯកឧត្តម ហេង សួរ មាន
គណនីបណ្តាញទំនាក់ទំនងសង្គមផ្លូវការដូចខាងក្រោម៖
១. ហ្វេសប៊ុកផ្លូវការគឺ ៖ https://www.facebook.com/hengsour4all
២. តិកតុផ្លូវការគឺ
@hengsour
៣. តេឡេក្រាមផ្លូវការគឺ ៖ https://t.me/HENG_Sour
ក្រសួង សូមព្រមានដល់ម្ចាស់គណនីតេឡេក្រាមក្លែងក្លាយទាំងអស់ និងម្ចាស់ក្រុមតេឡេក្រាមខាងលើ ឱ្យលុបចោលនូវគណនីតេឡេក្រាម និងរូបភាពទាំងអស់របស់ ឯកឧត្តម ហេង សួរ ជាបន្ទាន់។
ទន្ទឹមនេះ ក្រសួងសូមស្នើសុំអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធធ្វើការស៊ើបអង្កេត និងចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់
ចំពោះករណីនេះ៕

