**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

ឆមាសទីមួយឆ្នាំ២០២៥ ការប្រមូលពន្ធ និងអាករ សម្រេចបាន៦០០៩ប៊ីលានរៀល មានការកើនឡើងបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤

ភ្នំពេញ៖ បើយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បង្ហាញ កាលពី ល្ងាចថ្ងៃសុក្រថា ក្នុងឆមាស ទីមួយ នៃ ឆ្នាំ២០២៥ ការប្រមូលពន្ធ និងអាករ សម្រេចបាន៦០០៩ប៊ីលានរៀល មានការកើនឡើងបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

អគ្គនាយកដ្ឋានគយ លើកឡើងក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តកាលពីថ្ងៃសុក្រទី១១កក្កដា ឆ្នាំ២០២៥ថា៖«សម្រាប់ឆមាសទី១ ឆ្នាំ២០២៥ ការប្រមូលពន្ធ និងអាករ សម្រេចបាន៦០០៩ប៊ីលានរៀល (ស្មើនឹងប្រមាណ១៤៧៨,២ដុល្លារអាម៉េរិក) មានកំណើនចំនួន១០៤២,១ប៊ីលានរៀល ឬត្រូវជាប្រមាណ២១ភាគរយ ប្រៀបធៀបនឹងចំណូលក្នុងឆមាសទី១ ឆ្នាំ២០២៤»។ ចំណូលដែលសម្រចបាននេះត្រូវជាប្រមាណ៥៨,៦ភាគរយ នៃផែនការច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។

បើគិតជាសមាសភាគចំណូលតាម ប្រភេទពន្ធ និង អាករធៀបនឹងចំណូលសរុប អាករលើ តម្លៃ បន្ថែមមានប្រមាណ៤០,៧ភាគរយ, អាករពិសេសមានប្រមាណ ៣៥,១ភាគរយ, ពន្ធគយមានប្រមាណ១៥,៨ភាគរយ, អាករ បន្ថែម លើ ផលិតផល ប្រេងកាតមានប្រមាណ៣,៩ភាគរយ និងអាករ នាំចេញនិង កម្រៃផ្សេងៗមានប្រមាណ៤,៤ភាគរយ។

សមាសភាគនៃចំណូល តាមក្រុមទំនិញធៀបនឹងចំណូលសរុប យានយន្ត និងគ្រឿងចក្រមានប្រមាណ៣៦,២ភាគរយ, ក្រុមទំនិញចម្រុះមានប្រមាណ ៣២,២ភាគរយ, ប្រេងឥន្ធនៈនិងថាមពលមានប្រមាណ២៣,៧ភាគរយ, និងសម្ភារសំណង់ និងកម្រៃផ្សេងៗមានប្រមាណ៧,៩ភាគរយ។

ចំណែកឯទំហំពាណិជ្ជកម្មនាំចូលមានចំនួន១៦២៧៨,៩លានដុល្លារអាម៉េរិក កើនឡើងប្រមាណ១៨ភាគរយ ធៀបនឹងឆមាសទី១ឆ្នាំមុន។ រីឯទំហំពាណិជ្ជកម្មនាំចេញមានចំនួន ១៤៤១៨,៨លានដុល្លារអាម៉េរិក កើនឡើងប្រមាណ១៦,១ភាគរយ ធៀបនឹងឆ្នាំ២០២៤ ក្នុងនោះផលិតផលវិនិយោគ កាត់ ដេរមានកំណើន២២,១ភាគរយផងដែរ៕

អត្ថបទដែលជាប់ទាក់ទង