ឯកឧត្តម វ៉ី សំណាង នាំយកអំណោយមនុស្សធម៌ ផ្ដល់ជូនកុមារកំព្រា ២នាក់ រស់នៅស្រុកទ្រាំង

ភ្នំពេញ៖ ក្រោយពីទទួលព័ត៌មានថា នៅស្រុកទ្រាំង មានក្មេងកំព្រា ២នាក់ បងប្អូនមានជីវភាពទីទ័លក្រ ឪពុក ម្ដាយ បានស្លាប់ នៅរសៀលថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មកប្រគល់ជូនបងប្អូន ២នាក់កំព្រា ឪពុកម្ដាយ និងមានជីវភាពទីទ័លក្រ នៅភូមិដូនភើ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។
នៅក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានពាំនាំមតិផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេច តែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ ដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ នៅគ្រប់ទីកន្លែងដោយមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡើយ ដូចបានលើកឡើងថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់គ្នា មិនទុកនរណាម្នាក់ចោល ឡើយ» និង ពាក្យស្លោក «ទីណាមានការលំបាកទីនោះ មានកាកបាទក្រហមកម្ពុជា»។
សូមបញ្ជាក់ថា សម្ភារដែលប្រគល់ជូនកុមារកំព្រាទាំងពីរនាក់រួមមាន៖ អង្ករ ៥០គីឡូ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ ត្រីខ ១យួរ មី១កេស ប្រេងឆា ១លីត្រ នំ ១ប្រអប់ធំ ទឹកត្រី ៣ដប ទឹកស៊ីអ៊ីវ ៣ដប និងថវិកាមួយចំនួនទៀត៕

