**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

រដ្ឋមន្ត្រីការបរទេសថៃ៖ ភាព តានតឹង នៅ តាម បណ្តោយ ព្រំដែន កម្ពុជា – ថៃ ចាប់ផ្តើម ធូរស្រាលហើយ

បាងកក៖ លោករដ្ឋមន្ត្រីការបរទេសថៃ ម៉ារីស ស្ងៀមពង្ស ថ្លែងប្រាប់កាសែតបាងកកប៉ុស្តិ៍ កាលពីថ្ងៃព្រហស្បតិ៍ទី៣កក្កដាថា ភាព តានតឹង នៅ តាម បណ្តោយ ព្រំដែន កម្ពុជា – ថៃ ចាប់ផ្តើម ធូរស្រាល ហើយ ដូច្នេះកម្ពុជាគួរវិលត្រឡប់ ទៅតុ ពិភាក្សា ទ្វេភាគី វិញ និងដកកម្លាំងចេញពីព្រំដែន។

លោក ម៉ារីស បាននិយាយកាលពីថ្ងៃទី៣កក្កដាថា ភាពតានតឹងបានធ្លាក់ចុះដល់កម្រិតជាក់លាក់មួយ ដោយសារតែមិនមានការប៉ះទង្គិចគ្នាទេ ទោះបីទាហាន និងអាវុធនៅតែឈរជើងជិតព្រំដែនក៏ដោយ។ លោកបន្ត ថា ភាគី ថៃ ចង់ ឃើញ ការ ដក កងកម្លាំង ទៅ កាន់ ទីតាំង ធម្មតា ដែល ពួកគេ កាន់កាប់ កាលពី ឆ្នាំ មុន ដោយសារ តែរាជ រដ្ឋាភិបាល ថៃ មាន ការ ព្រួយ បារម្ភ អំពី សុវត្ថិភាព របស់ ប្រជាជន ក្នុង តំបន់។ ប្រមុខការទូតថៃរូបនេះឆ្លៀតទាំងបោះសម្តីឌឺដងតាមអ្នកកាសែតបន្ថែមទៀតថា៖« ថៃ នឹង ព្យាយាម ដោះស្រាយ បញ្ហា ជាមួយ កម្ពុជា ទ្វេភាគី តាម រយៈ បណ្តាញ ការទូត ផ្លូវការ ។ រាជរដ្ឋាភិបាល ថៃ នឹង មិន ចរចា តាម ប្រព័ន្ធ ផ្សព្វផ្សាយ សង្គម ទេ»។

លោក រដ្ឋមន្ត្រី ការបរទេស បញ្ជាក់ ថា ការអភិវឌ្ឍដ៏សំខាន់មួយ គឺកិច្ចប្រជុំប្រកបដោយជោគជ័យ នៃគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ (JBC) នៅក្នុងខែមិថុនា ដែលបានបង្កើនក្របខ័ណ្ឌបច្ចេកទេសសម្រាប់ការបោះបង្គោលព្រំដែន។ ថៃ នៅតែ ប្តេជ្ញា ដោះស្រាយ បញ្ហា តាមរយៈ យន្តការ ទ្វេភាគី ដែល គ្រប់គ្រង ដោយ អនុស្សរណៈ នៃ ការយោគយល់ គ្នា ឆ្នាំ២០០០។ លោក ម៉ារីស បញ្ជាក់ជាថ្មីថា ប្រទេសថៃមិនបានទទួលយកយុត្តាធិការបង្ខំរបស់តុលាការយុត្តិធម៌អន្តរជាតិលើបញ្ហានេះទេ ចាប់តាំងពីឆ្នាំ១៩៦០មក។

លោកក៏បានលើកឡើងនូវមតិយោបល់តាមប្រព័ន្ធផ្សព្វផ្សាយសង្គមថ្មីៗរបស់ភាគីកម្ពុជា ដោយចាត់ទុកការលើកឡើងនោះថា ជាការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសថៃ និងជាការរំលោភលើធម្មនុញ្ញអាស៊ាន និងអង្គការសហប្រជាជាតិ។

នៅក្នុងសភា អនុរដ្ឋមន្ត្រីការពារជាតិ លោក ណាត់តៈពល ណាក់ពាណិជ្ជ បាននិយាយថា វិធានការដែលថៃបានអនុម័តនៅព្រំដែន មិនបានដាក់សម្ពាធហួសហេតុដល់ប្រជាជននោះទេ។ លោក បន្ត ថា ព្រំដែន មិន ត្រូវ បាន បិទ ទេ ប៉ុន្តែ ការ ឆ្លង កាត់ ដោយ មនុស្ស និង យានជំនិះ ត្រូវ បាន កំណត់ ចំពោះ អ្នក មាន កាតព្វកិច្ច ទៀងទាត់ ទាក់ទង នឹង ការងារ សាលារៀន ឬ ពាណិជ្ជកម្ម។

លោក ណាត់តៈពល ក៏បានអះអាងថា សមាជិកនៃគណៈកម្មាធិការចម្រុះព្រំដែន (JBC) របស់កម្ពុជា បានបន្តកិច្ចពិភាក្សាជាមួយសមភាគីថៃ ហើយនោះជាសញ្ញាវិជ្ជមាន។ លោក ណាត់តៈពល ដែលកំពុងធ្វើជារដ្ឋមន្ត្រីក្រសួងការពារជាតិ បាននិយាយថា មន្ត្រីគណៈកម្មាធិការចម្រុះព្រំដែន (JBC) ឥឡូវនេះ កំពុងពិចារណាលក្ខខណ្ឌសម្រាប់ការចរចាបន្ថែមទៀត។

លោកបន្តថា ប្រសិនបើគណៈកម្មាធិការចម្រុះព្រំដែនបន្តកិច្ចប្រជុំ ថៃនឹងស្នើឱ្យកងកម្លាំងត្រឡប់ទៅទីតាំងធម្មតាវិញ ដើម្បីទប់ស្កាត់ឧប្បត្តិហេតុ ហើយការគ្រប់គ្រងព្រំដែនដ៏តឹងរឹងនឹងត្រូវដកចេញ។

សូមជម្រាបជូនថា ភាព តានតឹង រវាង ថៃ និង កម្ពុជា បាន លេច ឡើង សាជាថ្មីបន្ទាប់ ពី ទាហាន ថៃ បានផ្ទុះអាវុធ មកលើយោធាកម្ពុជាប្រមាណ១០នាទីនៅ តំបន់ព្រំដែនមុំបី-ឆងបក ស្ថិតក្នុងខេត្ត ព្រះវិហារខាងកម្ពុជា និង ខេត្តឧប្បលរាជធានីខាង ថៃ។ ទាហានថៃ បានលបលួចឆ្មក់សម្រុកចូលទៅកាន់លេណដ្ឋានទាហានកម្ពុជា ហើយបើកការបាញ់ប្រហារ បណ្ដាលឱ្យទាហានកម្ពុជាម្នាក់ទទួលមរណភាព។ ហេតុការណ៍នេះ កើតឡើងកាល ពី ថ្ងៃ ទី២៨ ខែ ឧសភា។ ឧបទ្ទវហេតុនេះ ជំរុញឱ្យប្រទេសទាំង២ ចាប់ផ្តើមទាស់គ្នាជាបន្តបន្ទាប់ និងពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់ភាគីថៃចាប់ផ្តើមបិទច្រកព្រំដែនជាឯកតោភាគី៕

អត្ថបទដែលជាប់ទាក់ទង