ឯកឧត្តម គង់ ភោគ ទទួលជួបអគ្គទីប្រឹក្សា និងជាអនុប្រធានបេសកកម្ម នៃស្ថានទូតចិនប្រចាំកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្តមមន្ត្រីអាស៊ាន របស់កម្ពុជា បានទទួលជួប លោក Jiang Nan អគ្គទីប្រឹក្សា និង ជាអនុប្រធានបេសកកម្ម នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីការក្រសួង។
នៅក្នុងជំនួប ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាអំពីការត្រៀមសម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៨ និងកិច្ចប្រជុំពាក់ព័ន្ធ រួមមានសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស ជាមួយប្រទេសចិន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី៕

