ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីយន្ដការដោះលែងដោយមានលក្ខខណ្ឌ ជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ នៅទីស្តីការក្រសួងយុត្តិធម៌៖ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីយន្នការដោះលែងដោយមានលក្ខខណ្ឌ ជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីបង្ហាញពីតួនាទីភារកិច្ចរបស់មេធាវី ទាក់ទងនឹងនីតិវិធីនៃការស្នើសុំការដោះលែងដោយមានលក្ខខណ្ឌ និងស្នើសុំគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាសហការផ្សព្វផ្សាយពីនីតិវិធីនេះដល់មេធាវីគ្រប់រូបឱ្យបានយល់ច្បាស់ ដើម្បីចូលរូមផ្តល់ផលប្រយោជន៍ផ្លូវច្បាប់ប្រកបដោយក្រមសីលធម៌ជូនដល់កូនក្តីរបស់ខ្លួនដែលបានខិតខំបំពេញតាមលក្ខខណ្ឌច្បាប់ និងកែប្រែកិរិយាមារយាទឱ្យបានល្អ ដើម្បមានឱកាសទទួលបានការដោះលែងដោយមានលក្ខខណ្ឌនេះ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក ជាអនុប្រធាន សមាជិក គណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ ឯកឧត្តម លោកជំទាវ តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម លោកជំទាវ តំណាឱ្យគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង លោក លោកស្រី ជាមន្ត្រីជំនាញនៃក្រសួងយុត្តិធម៌មួយចំនួនផងដែរ៕

