ឧបនាយករដ្ឋមន្រ្តី នេត សាវឿន អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបលើទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០០៧-២១ មិថុនា ២០២៥

ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបលើទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០០៧-២១ មិថុនា ២០២៥ ដោយមានអ្នកចូលរួមប្រមាណ ២៥០០នាក់ នៅសាលមហោស្របកោះពេជ្រ។

