សម្តេចធិបតី៖ ការបញ្ឆេះជាតិនិយមនៅថៃ មិនមែនជាការផ្ដួចផ្ដើមរបស់កម្ពុជានោះទេ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានបញ្ជាក់ថា ការបញ្ឆេះជាតិនិយមនៅថៃ មិនមែនជាការផ្ដួចផ្ដើមរបស់កម្ពុជានោះទេ។ កម្ពុជាមិនបានបញ្ឆេះនូវជាតិនិយមនោះទេ។ កម្ពុជាមានការអត់ធ្មត់ គឺចង់ស្វែងរកសន្តិភាពរវាងប្រទេសជិតខាង។
ក្នុងឳកាសអញ្ជើញជាអធិបតីភាពបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា
ស្មារតីជាតិនិយមរបស់ថៃ បង្កបញ្ឆេះទំនាស់ព្រំដែន បានហៀរមកដល់ប្រទេសកម្ពុជា ដែលស្មារតីជាតិនិយមរបស់កម្ពុជាត្រូវតែកើតមានឡើងដែរដោយក្ដីឈឺចាប់ ដើម្បីទប់ទល់។ កុំយកបញ្ហា ក្នុងប្រទេសថៃ មកពាក់ព័ន្ធជាមួយកម្ពុជា។
សម្តេចធិបតីនាយករដ្ឋមន្រ្តី បន្ថែមថា ហេតុដែលធ្វើឲ្យកម្ពុជាឆ្លើយតបគឺដោយសារមានការបញ្ឆេះស្មារតីជាតិនិយមរបស់ប្រទេសថៃ។ កម្ពុជាធ្វើចលនាជាតិនិយម គឺដើម្បីការពារបូរណភាពទឹកដីតែប៉ុណ្ណោះ។កម្ពុជាមិនឈ្លានពានប្រទេសណានោះទេរាជរដ្ឋាភិបាលកម្ពុជាមិនបានបង្កើតព័ត៌មានក្លែងក្លាយដើម្បីដុតប្រទេសនោះទេ៕

