**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​

នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra កំពុងប្រឈមមុខនឹងការបាត់បង់សំឡេងភាគច្រើននៃរដ្ឋាភិបាល

បាងកក៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra កំពុងប្រឈមមុខនឹងការបាត់បង់សំឡេងភាគច្រើននៃរដ្ឋាភិបាលរបស់លោកស្រី នៅថ្ងៃសុក្រ ទី២០ ខែមិថុនា ខណៈដៃគូដ៏សំខាន់មួយ ក្នុងក្រុមចម្រុះគ្រោងនឹងទាមទារឱ្យលោកស្រីលាលែងចេញពីតំណែង ក្រោយឡើងកាន់អំណាចបានជាង១០ខែ។

លោកស្រី Paetongtarn កំពុងប្រឈមមុខនឹងសម្ពាធពីគ្រប់ទិសមានចាប់ពីបញ្ហាសេដ្ឋកិច្ច ជម្លោះព្រំដែនជាមួយកម្ពុជា និងថ្មីចុងក្រោយបំផុតគឺផ្ទុះរឿងអាស្រូវបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។

មន្ត្រី២រូបនៃគណបក្ស United Thai Nation (UTN) ប្រាប់ Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាគណបក្ស United Thai Nation ដែលជា បក្សដៃគូធំទី២ ក្នុងក្រុមចម្រុះនាពេលសព្វថ្ងៃ នឹងទាមទារឱ្យលោកស្រី Paetongtarn លាលែងចេញពីតំណែង ជាលក្ខខណ្ឌដើម្បីឱ្យគណបក្សរបស់ខ្លួនបន្តស្ថិតក្នុងរដ្ឋាភិបាលចម្រុះរបស់លោកស្រី។

«ប្រសិនបើលោកស្រីមិនព្រមលាលែងពីតំណែងទេ នោះគណបក្សនឹងដើរចេញពីរដ្ឋាភិបាល»។ នេះជាការបញ្ជាក់របស់មន្ត្រីម្នាក់នៃគណបក្ស UTN។

គួរបញ្ជាក់ថា បើទោះជាលោកស្រី Paetongtarn ទទួលបានការគំាទ្រពីបក្សជាដៃគូផ្សេងទៀត គឺបក្សប្រជាធិបតេយ្យដែលបានសន្យាបន្តស្ថិតក្នុងក្រុមចម្រុះក៏ដោយ ក៏នាយករដ្ឋមន្ត្រីវ័យក្មេងជាងគេបំផុត ក្នុងប្រវត្តិសាស្ត្រថៃរូបនេះ នៅតែស្ថិតក្នុងស្ថានការណ៍មិនច្បាស់លាស់ ដោយសំឡេងភាគច្រើននៃរដ្ឋាភិបាលរបស់លោកស្រីកំពុងពឹងផ្អែកលើគណបក្ស UTN បន្ទាប់ពីបក្ស Bhumjaithai បានដកខ្លួន ចេញពីរដ្ឋាភិបាលកាលពីថ្ងៃពុធ។

គណបក្ស UTN មិនបាននិយាយថាតើនឹងប្រកាសពីការសម្រេចចិត្តរបស់ខ្លួននៅពេលនោះទេ ហើយនៅពេលត្រូវបានសាកសួរពីការសម្រេចចិត្ត អ្នកនាំពាក្យ UTN បានបដិសេធផ្ដល់សេចក្ដីលម្អិត ដោយនិយាយថាបក្សកំពុងរង់ចាំមេដឹកនាំបក្សជូនដំណឹងទៅកាន់នាយករដ្ឋមន្ត្រីជាមុនសិន៕

អត្ថបទដែលជាប់ទាក់ទង