**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

cចោទប្រកាន់អាមេរិកថា ចាក់សាំងបន្ថែមទៅលើភ្លើង ជុំវិញការកើនឡើងនៃជម្លោះយ៉ាងក្តៅគគុក រវាងអ៉ីរ៉ង់និងអ៉ីស្រាអែល

ប៉េកាំង៖ ចិននៅថ្ងៃអង្គារ ទី១៧ ខែមិថុនា បានចោទប្រកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថាចាក់សាំងបន្ថែមទៅលើភ្លើង ជុំវិញការកើនឡើងនៃជម្លោះយ៉ាងក្តៅគគុក រវាងអ៉ីរ៉ង់និងអ៉ីស្រាអែល បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក បានព្រមានអ្នករស់នៅក្នុង​រដ្ឋធានីរបស់អ៉ីរ៉ង់ ឱ្យជម្លៀសខ្លួនចេញពីបន្ទាន់។

តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅពេលត្រូវបានសាកសួរអំពីសម្តីរបស់លោក ត្រាំ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បាននិយាយដូច្នេះថា «ការបក់ភ្លើងឱ្យកាន់តែឆេះខ្លាំង ចាក់សាំងបន្ថែមទៅលើភ្លើង ប្រើពាក្យសម្តីគំរាមកំហែង ហើយបង្កើនការដាក់សម្ពាធ នឹងមិនអាចជួយលើកកម្ពស់ការបន្ធូរបន្ថយស្ថានការណ៍មកវិញឡើយ ប៉ុន្តែនឹងមានតែធ្វើឱ្យជម្លោះកាន់តែតានតឹង និងរីករាលដាលកាន់តែធំប៉ុណ្ណោះ»។

លោក Guo បានបន្ថែមថា «ភាគីចិនបន្តអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសប្រទេសដែលមានឥទ្ធិពលលើអ៉ីស្រាអែល អនុវត្តការទទួលខុសត្រូវរបស់ខ្លួន ហើយចាប់យកចំណាត់ការបន្ទាន់ ដើម្បីបន្ធូរបន្ថយស្ថានការណ៍ និងរារាំងកុំឱ្យជម្លោះរីករាលដាលកាន់តែធំ»។ នៅថ្ងៃអង្គារនេះ ស្ថានទូតចិនប្រចាំនៅអ៉ីស្រាអែល ក៏បានអំពាវនាវផងដែរឱ្យពលរដ្ឋខ្លួនទាំងអស់ ចាកចេញពីប្រទេសអ៉ីស្រាអែល ឱ្យបានឆាប់ៗតាមតែអាចទៅរួច បន្ទាប់ពីអ៉ីស្រាអែលនិងអ៉ីរ៉ង់ បន្តការវាយប្រយុទ្ធគ្នាខ្លាំងៗ ចូលដល់ថ្ងៃទី៥។

គួរបញ្ជាក់ថា ក្រោយអរិភាពនិងសង្រ្គាមស្រមោលដែលអូសបន្លាយរាប់ទសវត្សរ៍ ទីបំផុតអ៉ីស្រាអែល បានបើកការវាយប្រហារទ្រង់ទ្រាយធំតាមផ្លូវអាកាស កាលពីថ្ងៃសុក្រសប្តាហ៍មុន ទៅលើគោលដៅជាច្រើននៅទូទាំងប្រទេសអ៉ីរ៉ង់ ជាមួយការអះអាងថា ក្រោមវត្ថុបំណងទប់ស្កាត់កុំឱ្យសត្រូវដ៏ធំបំផុតរបស់ខ្លួនមួយនេះ ផលិតអាវុធនុយក្លេអ៊ែរបាន។ យ៉ាងណាមិញ អ៉ីរ៉ង់ បានបដិសេធម្តងហើយម្តងទៀត ចំពោះការចោទប្រកាន់អំពីមហិច្ឆតានេះ៕

អត្ថបទដែលជាប់ទាក់ទង