**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

បើកការដ្ឋានសាងសង់ប្រព័ន្ធចែកចាយទឹកតាមបណ្តាញបំពង់ខ្នាតតូចសហគមន៍ក្នុងស្រុកថ្មពួក និងផ្តល់សម្ភារៈសាងសង់បង្គន់គ្រួសារចំនួន៦០គ្រួសារ ជូនដល់ប្រជាពលរដ្ឋ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ប្រព័ន្ធចែកចាយទឹកតាមបណ្តាញបំពង់ខ្នាតតូចសហគមន៍ ក្នុងស្រុកថ្មពួក និងផ្តល់សម្ភារៈសាងសង់បង្គន់គ្រួសារចំនួន៦០គ្រួសារ ក្នុងស្រុកអូរជ្រៅ ត្រូវបានឯកឧត្តម ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយឯកឧត្តម ឌូ ដាលីតូ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ អញ្ជើញចុះបើកការដ្ឋានសាងសង់ឱ្យដំណើរការជាផ្លូវការជូនដល់ប្រជាពលរដ្ឋ នៅថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ២០២៥។

លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានលើកឡើងថា ទីតាំងបើកការដ្ឋានសាងសង់ប្រព័ន្ធចែកចាយទឹកតាមបណ្តាញបំពង់ខ្នាតតូចសហគមន៍ នៅភូមិថ្មី ឃុំគោករមៀត ស្រុកថ្មពួក ដោយថវិកាជាតិក្នុងផែនការឆ្នាំ២០២៥។ហើយប្រព័ន្ធនេះសាងសង់ក្នុងរយៈពេល៣ខែគិតចាប់ពីថ្ងៃទី១៧ ខែមិថុនា២០២៥ ដែលមានអ្នកទទួលផល នៅក្នុងភូមិ ភូមិថ្មី មាន ខ្នង ផ្ទះ ៣៩៣ មានគ្រួសារ៥៤១ មនុស្ស រាយ១៧៥១នាក់( ស្រី៨៥៨នាក់)។សម្រាប់ការសាងសង់បង្គន់អនាម័យតាមគ្រួសារ ៦០គ្រួសារ នៅក្នុងឃុំសឹង្ហ ស្រុកអូរជ្រៅ រួមមានសម្ភារៈ ១,លូ(មុខកាត់១ម៉ែត្រ កម្ពស់០.៥ម៉ែត្រ៣កង ២,ជើងទម្រោងសម្រាប់អោយលាងមកហូរ១គ្រឿង ៣,ចានប៉ុកសាឡែន១គ្រឿង ៤,ផែនបិតការ៉ូ១គ្រឿង ៥,គម្របលូស្តុប១គ្រឿង ៦,បំពង់បង្ហូរប្រវែង(១.៥ម៉ែត្រ)១ដើម.៧,បំពង់បង្ហុយ១ដើម ៨,ធុងទឹកជ័រ១គ្រឿង ៩,ស៊ីម៉ង់ ១០គីឡូនិងឥតតាន់៦០ដុំ ១០,ស័ង្កសី(២ម៉ែត្រ ០,៧ម៉ែត្រ)១០សន្លឹក និងបង្គន់អនាម័យ ៦០បង្គន់។

ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍លើកឡើងថាពិធីបើកការដ្ឋានសាងសង់ប្រព័ន្ធចែកចាយទឹក អបណ្តាញបំពង់ខ្នាតតូចសហគមន៍ និងផ្តល់សម្ភារៈសាងសង់បង្គន់គ្រួសារចំនួន៦០គ្រួសារ ជូនដល់ប្រជាពលរដ្ឋ ក្នុងស្រុកអូរជ្រៅ កសាងដោយថវិការាជរដ្ឋាភិបាល សមិទ្ធផលដែលបាននេះកើត មានឡើងដោយរសារតែប្រទេសយើងអានសុខសន្តិភាព ដែលកើតចេញពីការលះបង់ដ៏ធំធេង និងខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចហ្គេមហារសេនាបតីរជា ហ៊ុន សែន ជាបិតាសន្តិភាពនៃកម្ពុជា ជាស្ថាបនិកមក្ខុទេសឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ…ដែលនាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញ។

ឯកឧត្តមបានបន្តថា បានធ្វើការផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានឱ្យបានជាប់លាប់ក្នុងការអនុវត្តការងារ បង្កើតគណៈកម្មការគ្រប់គ្រង ប្រព័ន្ធទឹក ក៏ដូចជាការសាងសង់បង្គន់អនាម័យ និងពិភាក្សាគ្នាជាមួយប្រជាពលរដ្ឋអំពីតម្លៃនៃការប្រើប្រាស់ ដើម្បីឱ្យមានដំណើរការប្រកប ដោយ រន្តរភាព និងសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋថែរក្សាសមិទ្ធផលផ្សេងៗដែលរាជរដ្ឋាភិបាល ផ្តល់ជូនតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទឱ្យបានគង់វង្សប្រើប្រាស់បានយូរអង្វែង។

ឯកឧត្តម ភួង សោភា បានបញ្ជាក់ថា បច្ចុប្បន្ននេះដោយសារមានបញ្ហាព្រំដែនជាមួយប្រទេសជិតខាង សូមប្រជាពលរដ្ឋទាំងអស់ ផ្តល់ការជឿទុកចិត្តលើរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាសេនាបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយបន្តផ្តល់កម្លាំងចិត្តដល់កងកម្លាំងវីរៈកងទ័ពជួរមុខការពារ ព្រំដែនការពារ បូរណភាពទឹកដី៕

អត្ថបទដែលជាប់ទាក់ទង