**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

អភិបាលរាជធានីភ្នំពេញ ជាអ្នកទទួលបន្ទុកក្នុងការការពារសន្តិសុខ សុវត្ថិភាព ឱ្យបានជោគជ័យ១០០% ក្នុងកម្មវិធីព្យុហយាត្រាសាមគ្គីភាព របស់សហភាពសហព័ន្ធយុវជនកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី បានសម្រេចក្នុងការប្រគល់ភារកិច្ចដ៏ធំមួយជូនទៅឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នោះគឺកិច្ចការ ការពារសន្តិសុខ សុវត្ថិភាព ឱ្យបានជោគជ័យ១០០% ក្នុងកម្មវិធី ព្យុហយាត្រាសាមគ្គីភាព របស់សហភាពសហព័ន្ធយុវជន កម្ពុជា ដែលគ្រោងនឹងធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែមិថុនា២០២៥ខាងមុខនេះ។

ការសម្រេចរបស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿនបានធ្វើឡើង នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ ក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំកម្មវិធី ព្យុហយាត្រាសាមគ្គីភាព របស់សហភាពសហព័ន្ធយុវជន កម្ពុជានៅសាលារាជធានីភ្នំពេញ។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍លើកឡើងថា បញ្ហាសន្តិសុខសុវត្ថិភាពនៅក្នុងកម្មវិធី ព្យុហយាត្រាសាមគ្គីភាព របស់សហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបានប្រគល់ជូនឯកឧត្ដមឃួង ស្រេង ដែលជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មានទាំងកម្លាំងប៉ូលីស កងរាជអាវុធហត្ថនិងកងអង្គរក្សជាអ្នកគាំទ្រដោយផ្ទាល់ ដាច់ខាតពិធីនេះត្រូវតែរក្សាឲ្យបានសន្តិសុខ សុវត្ថិភាព ១០០% មិនត្រូវឲ្យមានហេតុការណ៍អ្វីកើតឡើងដាច់ខាត ទាំងនៅក្នុងរាជធានីភ្នំពេញនិងផ្លូវចេញ ចូលរាជធានីភ្នំពេញ ព្រោះថានេះជាព្រឹត្តិការណ៍នយោបាយដ៏ធំបំផុតដែលយើងត្រូវតែធ្វើឱ្យបានហ្មត់ចត់បំផុត។

ឯកឧត្តមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍លើកឡើងផងដែរថា សម្រាប់សហភាពសហព័ន្ធយុវជនកម្ពុជាបានត្រៀមជាមួយនឹងការកែសម្រួលនូវចំណុចខ្លះដើម្បីឲ្យសមស្របទៅនឹងគម្រោងផែនការក្នុងកិច្ច ការពារសន្តិសុខ សុវត្ថិភាពទាំងខ្លឹមសារ ដោយមិនត្រូវបានយកទៅកែច្នៃឡើយ។បន្ថែមពីនេះសហព័ន្ធយុវជនកម្ពុជាក៏បានធ្វើលិខិតបញ្ជូនទៅបណ្ដាលស្ថានទូតនានា នៅក្នុងរាជធានីភ្នំពេញ ប្រមាណជាង២០ស្ថានទូតរួចហើយ ដើម្បីឲ្យពួកគាត់បានជ្រាបពីព័ត៌មាននិងប្រាប់ពួកគាត់ឲ្យដឹងពីគោលបំណងរបស់យើងជុំវិញការធ្វើពិធីនេះផងដែរ។

កម្មវិធីព្យុហយាត្រាសាមគ្គីភាព របស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលគ្រោងនឹងធ្វើឡើងនាព្រឹកថ្ងៃទី១៨មិថុនាខាងមុខនេះ នឹងចាប់ផ្តើមជួបជុំគ្នានៅមុខទីធ្លាសាលមហាស្រពកោះពេជ្រ ហើតបន្តក្បួនព្យុហយាត្រាឆ្ពោះមកកាន់វិមានឯករាជ្យ។ចំពោះគោលបំណងនៃកម្មវិធី ព្យុហយាត្រាសាមគ្គីភាព គឺ៖ បង្ហាញការគាំទ្រ សុចរិតភាព និងភាពស្របច្បាប់របស់កម្ពុជា ផ្អែកលើច្បាប់ និងបទដ្ឋានគតិយុត្តផ្សេងៗ (កម្ពុជា មិនមានបំណងចង់បានទឹកដីរបស់ប្រទេសណាមួយសូម្បីតែមួយមីលីម៉ែត្រ ប៉ុន្តែកម្ពុជាក៏មិនឱ្យនរណាយកដី សូម្បីតែមួយមីលីម៉ែត្រដែរ)។ បង្ហាញការគាំទ្រវិធានការរបស់រាជរដ្ឋាភិបាល ទាំងផ្នែកការទូត ផ្នែកការពារជាតិ ផ្នែកច្បាប់ និងខឿន ការពារជាតិប្រជាជន។ បង្ហាញការគាំទ្រ ក្នុងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំឯកសារដើម្បីដាក់ពាក្យប្ដឹង ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយផ្អែកលើស្មារតី ត្រូវពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង។ស្មារតីយើង សកម្មភាព កាយវិការ និងសំឡេងនៃការគាំទ្ររបស់យើងម្នាក់ៗ គឺជាកម្លាំងចិត្ត និងថាមពល ម្រាប់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរបស់យើងនាពេលនេះ។

ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីបានមានប្រសាសន៍បញ្ជាក់ផងដែរថា សម្រាប់ពិធីនេះ យើងមានការបំពាក់មីក្រូតាមដងផ្លូវនិងនៅកន្លែងប្រារព្វពិធី មានទាំងការពង្រឹងកាមេរ៉ាសុវត្ថិភាព ចាប់តាមបណ្ដាផ្លូវនានា ។ចំណែកខណ្ឌទាំង ១៤ត្រូវបង្កើនចំណុចខ្ពស់ទាំងអស់ ពិសេសកិច្ចការពារ សន្តិសុខ សុវត្ថិភាពជូនស្ថានទូតថៃ ប្រជាពលរដ្ឋថៃនិងអ្នករកស៊ីជនជាតិថៃជាដើម។ជាមួយនឹងការរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋទូទៅ ដោយមិនត្រូវឱ្យមានបញ្ហាអ្វីកើតឡើងជាដាច់ខាត។ បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានត្រៀមនៅរថយន្តសង្គ្រោះ ដោយបានទាក់ទងជាមួយនឹងបណ្ដាលមន្ទីរពេទ្យ នានានៅក្នុងរាជធានីភ្នំពេញ ពោលគឺនៅពេលដែលមានបងប្អូនប្រជាពលរដ្ឋ មានបញ្ហាសុខភាពកើតឡើង យើងជួយសង្គ្រោះបានទាន់ពេលវេលា។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងពត៏មាន ក៏បានបញ្ជាក់ឱ្យដឹងដែរថា ក្រសួងព័ត៌មាន មានតួនាទី ក្នុងការផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍នយោបាយដ៏ធំនេះ ដោយទូរទស្សន៍ជាតិនិងទូរទស្សន៍បាយ័នសហការគ្នាផ្សាយផ្ទាល់។ ចំណែក ឯទូរទស្សន៍ផ្សេងៗទៀតក៏ត្រូវបានផ្សាយបន្តផ្ទាល់ទាំងអស់ផងដែរ។ បន្ថែមពីរនេះក្រសួងព័ត៌មាន ក៏បានអនុញ្ញាតិអោយសារព័ត៌មាន ជាតិ និងបរទេស ជាច្រើនស្ថាប័នធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយផងដែរ៕

អត្ថបទដែលជាប់ទាក់ទង