**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

ភ្នំចំនួន១១កន្លែង គ្រោងរៀបចំជាតំបន់ការពារធម្មជាតិ ដេីម្បីបម្រេីដល់វិស័យទេសចរណ៍ នៅក្នុងខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ អនុវត្តនូវគោលដៅជាយុទ្ធសាស្ត្រក្នុងការអភិរក្សជីវៈចម្រុះ ដោយផ្សារភ្ជាប់នឹងគោលនយោបាយ ផែនការ យុទ្ធសាស្ត្រ កម្មវិធី និងសកម្មភាពអភិវឌ្ឍន៍ និងដើម្បីចូលរួមការពារនិងថែរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ី ធម្មជាតិបរិស្ថាន និងរក្សាបាននូវនិយ័តភាព គុណភាពប្រភពទឹកក្រោមដី ក៏ដូចជាការចូលរួមថែរក្សា សម្បត្តិបេតិកភណ្ឌវប្បធម៌ និងបេតិកភណ្ឌធម្មជាតិ មន្ទីរ បរិស្ថាន ក៏ដូចជារដ្ឋបាលខេត្តបន្ទាយមានជ័យ គ្រោងរៀបចំភ្នំ ចំនួន១១កន្លែង ជាតំបន់ការពារធម្មជាតិ ដេីម្បីបម្រេីដល់វិស័យទេសចរណ៍នៅក្នុងខេត្តបន្ទាយមានជ័យ។

ជាក់ស្តែងនៅល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២៥ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំដេីម្បីពិនិត្យ និងសម្រេចការរៀបចំបង្កេីតតំបន់សក្កានុពលភ្នំទាំង១១ ជាតំបន់ការពារធម្មជាតិ ដេីម្បីពង្រីក និងបម្រេីដល់វិស័យទេសចរណ៍ ដែលមាននៅក្នុងខេត្តបន្ទាយមានជ័យទាំងមូល។

សូមបញ្ជាក់ថា ភ្នំទាំង១១កន្លែង ដែលត្រូវរៀបចំជាតំបន់ការពារធម្មជាតិ រួមមាន ១ -ភ្នំម៉ាឡៃ(ភ្នំរាំង) ស្ថិតនៅឃុំអូរស្រឡៅ ស្រុកម៉ាឡៃ មានផ្ទៃដី១០៨ហិកតា, ២-ភ្នំវែង ស្ថិតនៅឃុំអូរសំព័រ ស្រុកម៉ាឡៃ មានផ្ទៃដី២៧០ហិកតា, ៣-ភ្នំទឹកចេញ ស្ថិតនៅឃុំម៉ាឡៃ ស្រុកម៉ាឡៃមានផ្ទៃដី ២៣២ហិកតា, ៤-ភ្នំតូច ស្ថិតនៅឃុំភ្នំតូច ស្រុកមង្គលបូរី មានផ្ទៃដី ៥៥ហិកតា, ៥-ភ្នំបន្ទាយនាង ស្ថិតនៅឃុំបន្ទាយនាង ស្រុកមង្គលបូរី មានផ្ទៃដី ៣,៦៧ហិកតា, ៦-ភ្នំប្រាសាទ ស្ថិតនៅឃុំអូរប្រាសាទ ស្រុកមង្គលបូរី មានផ្ទៃដី ៦ហិកតា , ៧-ភ្នំកងវ៉ា ស្ថិតនៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ មានផ្ទៃដី ៥០ហិកតា, ៨-ភ្នំខ្លាកូន ស្ថិតនៅសង្កាត់កំពង់ស្វាយ-អូរអំបិល ក្រុងសិរីសោភ័ណ មានផ្ទៃដី ៦៨ហិកតា, ៩-ភ្នំពង្រ ស្ថិតនៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ មានទំហំផ្ទៃដី ១៥.៧៦ហិកតា, ១០-ភ្នំជ្រាប់ ស្ថិតនៅឃុំជប់វារី ស្រុកព្រះនេត្រព្រះ មានផ្ទៃដី ៦២ហិកតា និងទី១១-ភ្នំសេះ ស្ថិតនៅឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ មានផ្ទៃដី ២២ហិកតា៕

អត្ថបទដែលជាប់ទាក់ទង