**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

អ្នកប្រកបរបរបង្កើតផ្ទះត្រចៀកកាំនៅកម្ពុជា រំពឹងបានតម្លៃខ្ពស់ពីការនាំចេញទៅចិន

ក្រោយពេលដឹងថា ភាគីចិនសម្រេចនាំចូលសំបុកត្រចៀកកាំ អ្នកប្រកបរបរបង្កើតផ្ទះត្រចៀកកាំនៅកម្ពុជា រំពឹងបានតម្លៃខ្ពស់ពីការនាំចេញ ទៅកាន់ប្រទេសចិន លោក សេង សុខហេង ដែលជាអ្នកប្រកបរបរបង្កើតផ្ទះត្រចៀកកាំ នៅតាមបណ្តាខេត្ត មួយចំនួន បានប្រាប់វិទ្យុមិត្តភាពកម្ពុជាចិនថា ការដែលប្រទេសចិនបានសម្រេចនាំចេញសំបុកត្រចៀកកាំ ពីប្រទេសកម្ពុជា នឹងជួយបង្កើនវត្តមានម្ចាស់ផ្ទះថែរក្សាសត្វត្រចៀកកាំ កាន់តែច្រើនឡើង បង្កើតឱកាសការងារ និងបង្កើនជីវភាព របស់ប្រជាពលរដ្ឋ។
លោក សេង សុខហេង ប្រាប់ទៀតថា ផ្ទះថែរក្សាសត្វត្រចៀកកាំ របស់បានត្រៀមខ្លួន រួចជាស្រេច ក្នុងការរៀបចំនីតិវិធី ចុះបញ្ជី នៅក្រសួងកសិកម្ម ក្រោយពេលដឹងដំណឹងថា ភាគីចិនបានសម្រេចជាផ្លូវការ ក្នុងការនាំចេញផលិតផលកសិកម្មរបស់ខ្មែរថ្មី ប្រភេទនេះ។
លោកថា បច្ចុប្បន្ន បរិមាណអ្នកថែរក្សាសត្វត្រៀកកាំ ក៏មិនទាន់ចំនួនច្រើន ខណៈដែលទឹកមាត់ត្រចៀកកាំ ក៏មានតម្រូវការច្រើនដែរ នៅក្នុងប្រទេសកម្ពុជា។ ដូច្នេះ លោកជឿជាក់ថា បរិមាណនឹងកើនឡើង ក្រោយដឹងថា ចិនបញ្ជាទិញ ជាមួយនឹងតម្លៃកាន់តែល្អប្រសើរ។
«ខ្ញុំយល់ឃើញថា ឥលូវនេះ ចាប់ផ្តើមមានទីផ្សារ នាំចេញទៅចិនច្រើន ព្រោះ មួយរយៈចុងក្រោយនេះ មានភាគីចិន ទាក់ទងមកក្រុមខ្ញុំដែរ ដើម្បីនាំចេញ….ខាងក្រសួងឲ្យចុះបញ្ជី យើងក៏កំពុងរៀបចំ យើងយល់ស្របខាងក្រសួងធ្វើ យើងគាំទ្រ ដើម្បីយើងមានសិទ្ធិគ្រប់គ្រាន់ នាំចេញទៅក្រៅ បានតម្លៃខ្ពស់ជាងក្នុងស្រុក តែសំណូមពរ សូមឲ្យកុំឲ្យទម្លាក់តម្លៃខ្លាំងពេក សុំតម្លៃគួរសម្យ»។
គួរបញ្ជាក់ថា ក្រសួងកសិកម្មកម្ពុជា កាលពីពាក់កណ្តាលខែឧសភា បានចេញផ្សាយសេចក្តីជូនដំណឹង ជម្រាបជូនដំណឹងដល់ ម្ចាស់កន្លែងកែច្នៃបឋមសំបុកត្រចៀកកាំសម្រាប់នាំចេញ និងម្ចាស់ផ្ទះថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារ ឲ្យបានជ្រាបថា ពិធីសារដើម្បីនាំចេញសំបុកត្រចៀកកាំពីកម្ពុជា ត្រូវបានចុះហត្ថលេខាដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៧ ខែមេសា នៅរាជធានីភ្នំពេញ។
ក្រសួងកសិកម្ម សូមអំពាវនាវដល់ម្ចាស់កន្លែងកែច្នៃបឋមសំបុកត្រចៀកកាំ សម្រាប់នាំចេញ និងម្ចាស់ផ្ទះថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារ ដែលមានបំណងនាំចេញសំបុកត្រចៀកកាំ ទៅកាន់ប្រទេសចិន សូមមកដាក់ពាក្យស្នើសុំនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ បន្ទាប់ពីទទួលបាននូវពាក្យស្នើសុំ អង្គភាពជំនាញនឹងធ្វើការត្រួតពិនិត្យ និងវាយតម្លៃ ដោយអនុលោម តាមបទដ្ឋានបច្ចេកទេស ដូចមានកំណត់ក្នុងពិធីសារ និងសម្របសម្រួល ជាមួយភាគីគយចិន ដើម្បីនាំចេញ៕

អត្ថបទដែលជាប់ទាក់ទង