**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

បទអត្ថាធិប្បាយ ៖ នាំទៅចិន! បង្កើនម្ចាស់ផ្ទះថែរក្សាសត្វត្រចៀកកាំ

ការដែលប្រទេសចិនបានសម្រេចនាំចេញសំបុកត្រចៀកកាំ ពីប្រទេសកម្ពុជា នឹងជួយបង្កើនវត្តមានម្ចាស់ផ្ទះថែរក្សាសត្វត្រចៀកកាំ កាន់តែច្រើនឡើង បង្កើតឱកាសការងារ និងបង្កើនជីវភាព របស់ប្រជាពលរដ្ឋ។
នេះគឺជាការលើកឡើង របស់លោក សេង សុខហេង ដែលជាអ្នកប្រកបរបរបង្កើតផ្ទះត្រចៀកកាំ នៅតាមបណ្តាខេត្ត មួយចំនួន។
លោក សេង សុខហេង ប្រាប់ឲ្យដឹងថា ផ្ទះថែរក្សាសត្វត្រចៀកកាំ របស់បានត្រៀមខ្លួន រួចជាស្រេច ក្នុងការរៀបចំនីតិវិធី ចុះបញ្ជី នៅក្រសួងកសិកម្ម ក្រោយពេលដឹងដំណឹងថា ភាគីចិនបានសម្រេចជាផ្លូវការ ក្នុងការនាំចេញផលិតផលកសិកម្មរបស់ខ្មែរថ្មី ប្រភេទនេះ។
លោកថា បច្ចុប្បន្ន បរិមាណអ្នកថែរក្សាសត្វត្រៀកកាំ ក៏មិនទាន់ចំនួនច្រើន ខណៈដែលទឹកមាត់ត្រចៀកកាំ ក៏មានតម្រូវការច្រើនដែរ នៅក្នុងប្រទេសកម្ពុជា។ ដូច្នេះ លោកជឿជាក់ថា បរិមាណនឹងកើនឡើង ក្រោយដឹងថា ចិនបញ្ជាទិញ ជាមួយនឹងតម្លៃកាន់តែល្អប្រសើរ។
«ខ្ញុំយល់ឃើញថា ឥលូវនេះ ចាប់ផ្តើមមានទីផ្សារ នាំចេញទៅចិនច្រើន ព្រោះ មួយរយៈចុងក្រោយនេះ មានភាគីចិន ទាក់ទងមកក្រុមខ្ញុំដែរ ដើម្បីនាំចេញ….ខាងក្រសួងឲ្យចុះបញ្ជី យើងក៏កំពុងរៀបចំ យើងយល់ស្របខាងក្រសួងធ្វើ យើងគាំទ្រ ដើម្បីយើងមានសិទ្ធិគ្រប់គ្រាន់ នាំចេញទៅក្រៅ បានតម្លៃខ្ពស់ជាងក្នុងស្រុក តែសំណូមពរ សូមឲ្យកុំឲ្យទម្លាក់តម្លៃខ្លាំងពេក សុំតម្លៃគួរសម្យ»
គួរបញ្ជាក់ថា ក្រសួងកសិកម្មកម្ពុជា កាលពីពាក់កណ្តាលខែឧសភា បានចេញផ្សាយសេចក្តីជូនដំណឹង ជម្រាបជូនដំណឹងដល់ ម្ចាស់កន្លែងកែច្នៃបឋមសំបុកត្រចៀកកាំសម្រាប់នាំចេញ និងម្ចាស់ផ្ទះថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារ ឲ្យបានជ្រាបថា ពិធីសារដើម្បីនាំចេញសំបុកត្រចៀកកាំពីកម្ពុជា ត្រូវបានចុះហត្ថលេខាដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៧ ខែមេសា នៅរាជធានីភ្នំពេញ។

ក្រសួងកសិកម្ម សូមអំពាវនាវដល់ម្ចាស់កន្លែងកែច្នៃបឋមសំបុកត្រចៀកកាំ
សម្រាប់នាំចេញ និងម្ចាស់ផ្ទះថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារ ដែលមានបំណងនាំចេញសំបុកត្រចៀកកាំ ទៅកាន់ប្រទេសចិន សូមមកដាក់ពាក្យស្នើសុំនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បន្ទាប់ពីទទួលបាននូវពាក្យស្នើសុំ អង្គភាពជំនាញនឹងធ្វើការត្រួតពិនិត្យ និងវាយតម្លៃ ដោយអនុលោម តាមបទដ្ឋានបច្ចេកទេស ដូចមានកំណត់ក្នុងពិធីសារ និងសម្របសម្រួល ជាមួយភាគីគយចិន ដើម្បីនាំចេញ។
ជុំវិញការចាប់បានទីផ្សារចិននេះ ត្រូវបានប្រធានសមាគមត្រចៀកកាំខ្មែរ មើលឃើញថា វាជាសញ្ញាល្អ ក្នុងការជួយជ្រោមជ្រែងផលិតផលត្រចៀកកាំកម្ពុជា ឱ្យមានតម្លៃខ្ពស់ និងភាពប្រកួតប្រជែងផ្នែកទីផ្សារកាន់តែខ្លាំង។ លោក ស៊ុយ កុកធាន ធ្លាប់បានប្រាប់សារព័ត៌មាន ក្នុងស្រុកថា លោកមានសុទិដ្ឋិនិយមថា ទីផ្សារចិន នឹងជួយឱ្យកម្ពុជារឹងមាំ ហើយអាចកាត់បន្ថយការពឹងពាក់ទៅលើប្រទេសជិតខាង ដែលតែងតែកំណត់តម្លៃឱ្យទាប។ យ៉ាងណាមិញ លោកបានជំរុញប្រជាពលរដ្ឋ ដែលប្រកបរបបចិញ្ចឹមសត្វត្រចៀកកាំទាំងអស់ ឲ្យធ្វើតាមស្តង់ដាអនាម័យ សម្រាប់នាំផលិតផលសំបុកត្រចៀកកាំ ទៅកាន់ទីផ្សារប្រទេសចិន៕

អត្ថបទដែលជាប់ទាក់ទង