**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

ក្រុមសមាជិកត្រីចក្រយានកម្ពុជាទាំងអស់ ម្នាក់ៗពិតជារំភើបសប្បាយរីករាយនៅពេលដែលរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់គិតគូរពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់

ភ្នំពេញ៖ នៅក្នុងឱកាសបុណ្យវិសាខបូជា នាព្រឹកថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការ សមាគមកាយឫទ្ធិនារីកម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាមូលនិធិត្រីចក្រយានកម្ពុជា បានអញ្ជើញសួរសុខទុក្ខ និងប្រគល់អំណោយមនុស្សធម៌ ជូនសមាជិកមូលនិធិត្រីចក្រយានកម្ពុជា ចំនួន៣៨៨នាក់ នៅក្នុងសាលារាជធានីភ្នំពេញ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជូនចំពោះលោកតា លោកអ៊ំ លោកពូ ធាក់ស៊ីក្លូទាំងអស់ ដែលបានចូលរួមនាឱកាសនេះ។

លោកជំទាវបណ្ឌិត មានប្រសាសន៍បន្តថា សមាគមកាយឫទ្ធិនារីកម្ពុជា ឈរលើមូលដ្ឋានក្នុងការអភិវឌ្ឍន៍ និងបណ្តុះបណ្តាល យុវតី-យុវនារីកម្ពុជា ឲ្យទទួលបាននូវចំណេះដឹង និងសមត្ថភាពគ្រប់គ្រាន់ សម្រាប់ប្រើប្រាស់ក្នុងជីវិតរស់នៅ និងអាចបំពេញ ការងារក្នុងសង្គមបានយ៉ាងល្អប្រសើរ បន្ថែមពីនេះសមាគមក៏មានយន្តការលើកស្ទួយ និងគាំទ្រដល់សកម្មភាព នៃសប្បុរសធម៌សង្គមដទៃផ្សេងទៀតផងដែរ។ ជាក់ស្តែងនៅក្នុងឱកាសនេះ សមាគមកាយឫទ្ធិនារីកម្ពុជា បានរៀបចំឡើងនូវកម្មវិធីសប្បុរសធម៌ ដើម្បីចែករំលែកក្តីស្រលាញ់ដល់ សមាជិកត្រីចក្រយាននៅកម្ពុជា ក្រោមការដឹកនាំនិងចង្អុលបង្ហាញពីថ្នាក់ដឹកនាំ ដោយមានការសម្របសម្រួលពីសាលារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង ថ្លែងថា សមាជិកធាក់ស៊ីក្លូទាំងអស់នៅក្នុងរាជធានីភ្នំពេញ នៅតែបន្តយកចិត្តទុកដាក់ពីសមាគមដោយថ្ងៃនេះបាននាំយកនូវថវិកា និងគ្រឿងឧបភោគបរិភោគជូនពួកគាត់ដើម្បីជួយសម្រួលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

ឯកឧត្តមបានឱ្យដឹងទៀតថា ការបង្កើតសមាគមនេះ គឺជាផ្នែកមួយដ៏សំខាន់នៃការចូលរួមអនុវត្តប្រព័ន្ធគាំពារសង្គម តាមរយៈការជួយសម្រាលទុក្ខលំបាក និងរួមចំណែកគិតគូរ អំពីសុខភាព និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រកបរបរធាក់ស៊ីក្លូ ឱ្យទទួល បានសេវាសង្គមកិច្ច សុខាភិបាល និងការរស់នៅប្រកបដោយភាពថ្លៃថ្នូរ ជាពិសេសរួមគ្នាអភិរក្ស និងអភិវឌ្ឍមុខរបរធាក់ស៊ីក្លូ ស្របតាមគោលនយោបាយ កាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្រុមសមាជិកត្រីចក្រយានកម្ពុជាទាំងអស់ ម្នាក់ៗពិតជារំភើបសប្បាយរីករាយនៅពេលដែលរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់គិតគូរពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ និងសូមថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលបានបង្កើតឲ្យមានជាសមាគមនេះឡើង ដើម្បីជួយសម្រួលដល់ជីវភាពរបស់ពួកគាត់ប្រចាំថ្ងៃ។ ពួកគាត់បន្តថា មិនត្រឹមតែគិតគូរផ្នែកជីវភាពនោះទេ ថែមទាំងគិតគូរទាំងផ្នែកសុខភាពទៀតផង។

លោកជំទាវអគ្គស្នងការកាយឫទ្ធិនារីកម្ពុជា បានឱ្យដឹងថានៅក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌ កាន់បិណ្ឌខាងមុខនេះ លោកជំទាវ និងសមាជិកសមាជិកា គ្រោងធ្វើបុណ្យកាន់បិណ្ឌរួមគ្នា ជាមួយនិង លោកពូ លោកអ៊ំ លោកតាធាក់សុីក្លូ ទាំងអស់ នៅវត្តបទុមវតី ដោយមានការរាប់បាតព្រះសង្ឃ ស្តាប់លោកទេសនា និងផ្តល់ជាអាហារ និងអំណោយដល់ អ្នកប្រកបរបរធាក់សុីក្លូទាំងអស់នាឱកាសនោះ ដែលនេះគឺជាការធ្វើបុណ្យ និងចែកទានដល់អ្នកដែលមានជីវភាពខ្វះក្នុងឱកាសបុណ្យទានប្រពៃណីជាតិខ្មែរ។

សូមជំរាបថា អំណោយចែកជូនលោកតា លោកអ៊ំ លោកពូ ប្រកបរបរធាក់ស៊ីក្លូ ដែលជាសមាជិក សមាគមមូលនិធិត្រីចក្រយានកម្ពុជានាឱកាសនេះដោយក្នុងម្នាក់ៗទទួលបាន៖ អង្ករ៣៥គីឡូក្រាម, មី១កេស, ទឹកសុទ្ធ២កេស, ទឹកស៊ីអ៊ីវ១យួរ, ប្រេងឆា១ដប, ទឹកក្រូច១កេស, ថ្នាំពេទ្យ១កញ្ចប់, អាវក្រណាត់១, ខោ១, ក្រមា១, ច្រាសដុសធ្មេញ១, ថ្នាំដុសធ្មេញ១, សាប៊ូលាងដៃ១, សាប៊ូកក់សក់១, សាប៊ូបោកខោអាវ១ធុង, អាវភ្លៀង១, ថវិកា១០ម៉ឺនរៀល និងអាហារថ្ងៃត្រង់១ប្រអប់។

គួរបញ្ជាក់ថា លោកតា លោកអ៊ុំ អ្នកធាក់ស៊ីក្លូទាំង៣៨៨ នាក់នេះក៏ទទួលបានប្រាក់ខែជារៀងរាល់ខែចំនួន ២១ម៉ឺនរៀលផងដែរ ដោយក្នុង១ខែពួកគាត់បើកបានបីដង។ ក្រៅពីប្រាក់ខែក៏មានប្រាក់ឧបត្ថម្ភ បុណ្យចូលឆ្នាំថ្មី ៥ម៉ឺនរៀល និងភ្ជុំបិណ្ឌ ៥ម៉ឺនរៀលទៀត។ មូលនិធិនេះត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រី នៃព្រះ រាជាណាចក្រកម្ពុជា សំដៅអភិរក្សស៊ីក្លូ ដែលមានដើមកំណើតតាំងពីសម័យអាណានិគមនិយមបារាំងមកម្លេះ ៕

អត្ថបទដែលជាប់ទាក់ទង