**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ ពាក់ព័ន្ធនិងការអនុវត្ត ច្បាប់និងវិស័យយុត្តិធម៌

ភ្នំពេញ៖ គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២៥ បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម យីន គីមហ៊ន សមាជិកក្រុមប្រឹក្សាខេត្ត និងមន្ទីរពាក់ព័ន្ធក្នុងគោលបំណងស្វែងយល់ពីប្រសិទ្ធភាពនៃការងារអនុវត្តន៍ច្បាប់ ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងបញ្ហាប្រឈមនានាក្នុងការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ ដែលពាក់ព័ន្ធនិងសមត្ថកិច្ចរបស់គណ:កម្មការទី៦ នៃរដ្ឋសភា នៅសាលាខេត្តត្បូងឃ្មុំ។

ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ជម្រាបគណៈប្រតិភូសភា ពីស្ថាន ភាពទូទៅថ្នាក់ខេត្ត ការអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការរីកចម្រើននានានៅក្នុងខេត្តត្បូងឃ្មុំ ដែលតម្រូវឱ្យធ្វើការពង្រឹងបន្ថែមទៀត ក្នុងការអនុវត្តន៍ច្បាប់។ ខេត្តក៏បានដោះស្រាយ វិវាទដីធ្លីថ្នាក់ខេត្ត ពង្រឹងពង្រីកយន្តការគណ:កម្មការដោះស្រាយទំនាស់ដីធ្លីតាមថ្នាក់ស្រុក ឃុំ/សង្កាត់ ដោយប្រើប្រាស់យន្តការគណ:កម្មការសុរិយោដីក្រុង ស្រុក ដោះស្រាយនៅតាមការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាពខ្ពស់។ ចំណែកការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ គឺអាជ្ញាធរខេត្ត ដែលមានអភិបាលខេត្តផ្ទាល់ ចូលរួមជាមួយប្រជាពលរដ្ឋ និងបានធ្វើការសម្របសម្រួល ដោះស្រាយដោយសន្តិវិធី មានតម្លារភាព និងប្រសិទ្ធភាពខ្ពស់គួរជាទីមោទនៈដល់ពលរដ្ឋនិងអាជ្ញាធរខេត្ត។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ការងារលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងការអនុវត្តកំណែ ទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានយកចិត្តទុកដាក់ និងពង្រឹងឱ្យកាន់តែស៊ីជម្រៅទូលំទូលាយតាម រយៈការបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលនៃការផ្តល់សេវាសាធារណៈ ការរៀបចំវេទិកា សាធារណៈ និងសកម្មភាពចុះមូលដ្ឋាន ដើម្បីផ្សារភ្ជាប់រាល់សំណូមពរ តម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ត្រួតពិនិត្យការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន ការងារអត្រានុកូលដ្ឋាន ការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ព្រមទាំងបានដោះស្រាយបញ្ហា ប្រឈម និងកែលម្អចំណុចខ្វះខាតជាបណ្តើរៗ ដោយឈរលើមូលដ្ឋានច្បាប់ជាគ្រឹះ និងលិខិតបទដ្ឋាគតិយុត្តិរបស់ព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ខេត្ត បានរៀបចំដាក់វិធានការក្តៅៗជាច្រើនសម្រាប់បង្ក្រាបក្រុមក្មេងទំនើង និងចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ល្បែងអនឡាញ(Online) ខុសច្បាប់ ដោយខេត្តបានសហការគ្នាជាមួយអាជ្ញាធរថ្នាក់ជាតិ ក្រសួង និងនាយកដ្ឋានបង្ក្រាបល្បែងស៊ីសងប្រកបដោយប្រសិទ្ធិភាពខ្ពស់។

ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានថ្លែងបំណរអរគុណ និងបានកោត សរសើរ និងវាយតម្លៃខ្ពស់ ចំពោះឯកឧត្តមក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តក៏ដូចជាមន្ទីរពាក់ព័ន្ធដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញភារកិច្ច ដើម្បីរួមចំណែកកសាងសេដ្ឋកិច្ចជាតិឱ្យបានរីកចម្រើនលូតលាស់ជាលំដាប់ រួមទាំងការអនុវត្តការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការបានល្អប្រសើរ។

ឯកឧត្តមប្រធាន បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរខេត្តទំាងអស់ សូមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ជូនប្រជាពលរដ្ឋ នៅក្រោមម្លប់នៃសុខសន្តិភាព។ ចំពោះសំណូមពរ និងបញ្ហាប្រឈមនានា ដែលមន្ទីរជំនាញលើកឡើង គណៈកម្មការ នឹងធ្វើរបាយការណ៍ជម្រាបជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្នុងការធ្វើអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធ ដើម្បីរកមធ្យោបាយដោះស្រាយ ទៅតាមនីតិវិធីរបស់រដ្ឋសភា៕

អត្ថបទដែលជាប់ទាក់ទង