**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

សម្ដេចតេជោ ហ៊ុន សែន៖ សង្រ្គាមងាយឆេះ តែពន្លត់ទៅវិញគឺពិបាកជាទីបំផុត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យ ឯកឧត្តម និស៊ិមឹរ៉ា យ៉ាសឹតុស៊ិ (Nishimura Yasutoshi) សមាជិកគណៈកម្មាធិការសវនកម្ម និងត្រួតពិនិត្យរដ្ឋបាលនៃរដ្ឋសភា និងជាអតីតរដ្ឋមន្រ្តីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសជប៉ុន ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តម Nishimura Yasutoshi នៅកម្ពុជានាពេលនេះ និងបានរំឭកនាពេលកន្លងទៅ ដែលសម្តេចតេជោ បានជួប ឯកឧត្តម Nishimura Yasutoshi នៅក្នុងជំនួបរវាងសម្តេច និងឯកឧត្តម Shinzo Abeកាលពី៧ឆ្នាំមុន។

សម្តេចតេជោ បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងជប៉ុន ជាពិសេសតាមរយៈទស្សនកិច្ចរបស់ឯកឧត្តម Nishimura Yasutoshi នៅកម្ពុជានាពេលនេះផងដែរ។

នាឱកាសនោះ ឯកឧត្តម Nishimura Yasutoshi បានសម្តែងនូវអំណរអរគុណ និងការគោរពចំពោះ សម្តេចតេជោ ដែលបានផ្តល់ពេលវេលាដ៏មានតម្លៃរបស់សម្តេចសម្រាប់ជំនួបនាពេលនេះ។

ឯកឧត្តម Nishimura Yasutoshi បានរំឭកអំពីប្រសាសន៍និងការគោរពរបស់ ឯកឧត្តម Shinzo Abe ចំពោះសម្តេចតេជោ នាពេលកន្លងមក។

ឯកឧត្តម Nishimura Yasutoshi បានសម្តែងនូវការសាទរចំពោះសមិទ្ធផលនានាដែលសម្រេចបានពីកិច្ចសហប្រតិបត្តិការល្អរវាងជប៉ុន និងកម្ពុជា ជាពិសេស កិច្ចសហប្រតិបត្តិការការដោះមីន ការគាំទ្រយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងការចូលចតរបស់នាវាកងកម្លាំងស្វ័យការពារជប៉ុននៅមូលដ្ឋានសមុទ្ររាម នាពេលថ្មីៗកន្លងទៅនេះ។

ឯកឧត្តម Nishimura Yasutoshi បានប្តេជ្ញាបន្តពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងល្អរវាងជប៉ុន និងកម្ពុជា តាមរយៈសក្តានុពលនៃការវិនិយោគជប៉ុននៅកម្ពុជា តួយ៉ាងដូចជារោងចក្រដំឡើងរថយន្តតូយ៉ូតានៅកម្ពុជា ដែលបានសម្ពោធដាក់ឱ្យដំណើរការដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នាពេលថ្មីៗនេះ។ តាមរយៈដំណើរទស្សនកិច្ចជាបន្តបន្ទាប់នៅកម្ពុជា ឯកឧត្តម និងក្រុមគ្រួសារ បានចាត់ទុកប្រទេសកម្ពុជាជាប្រទេសទីពីររបស់ខ្លួនផងដែរ។

ជាការឆ្លើយតប សម្តេចតេជោ បានសម្តែងនូវក្តីរីករាយដែលឯកឧត្តម Nishimura Yasutoshi និងក្រុមគ្រួសារ ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រទេសកម្ពុជា ជាពិសេសសក្តានុពលសម្បូរបែបរបស់កម្ពុជា និងសក្ខីកម្មនៃការរីកចម្រើនរបស់កម្ពុជា ដែលទាំងនេះជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាបាននូវសុខសន្តិភាព។

សម្តេចតេជោ បានសង្កត់ធ្ងន់ថា សម្តេច បានផ្តល់តម្លៃខ្ពស់បំផុតដល់សន្តិភាព ដែលសម្តេច បានខិតខំប្រឹងប្រែងពុះពារជម្នះរាល់ឧបសគ្គដោយឥតរាថយ កសាងនិងរក្សាបាននូវសុខសន្តិភាពដែលមានរយៈពេលយូរជាងគេ នៅក្នុងអំឡុងពេល៥០០ឆ្នាំនៃប្រវត្តិសាស្រ្តកម្ពុជាចុងក្រោយនេះ។ សម្តេចបានសង្កត់ធ្ងន់ថា សង្រ្គាមងាយឆេះ តែពន្លត់ទៅវិញគឺពិបាកជាទីបំផុត។

សម្តេចតេជោ បានថ្លែងអរគុណមិត្តជប៉ុនដែលបានចូលរួមកសាងសន្តិភាពនៅកម្ពុជាចាត់តាំងពីមុនកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយកិច្ចសហប្រតិបត្តិការប្រទេសយើងទាំងពីរបានបន្តរីកចម្រើនជាបន្តបន្ទាប់នៅលើវិស័យជាច្រើន រួមមាន នយោបាយ សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ …។ល។

សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មិត្តជប៉ុន តាំងពីជំនាន់ ឯកឧត្តម Shinzo Abe រហូតមកដល់បច្ចុប្បន្ន ដែលជប៉ុន បានជួយកសាង និងអភិវឌ្ឍជាបន្តបន្ទាប់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ សំដៅជំរុញភាពប្រកួតប្រជែងរបស់កម្ពុជាលើតម្លៃនៃការដឹកជញ្ជូន, និងការតភ្ជាប់បណ្តាញផ្លូវថ្នល់ ព្រមទាំងស្ពាន រួមមាន ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ត្សឹបាសា, ស្ពានគីហ្សូណា…។

សម្តេចតេជោ បានសម្តែងនូវអបអរសាទរដែលសមិទ្ធផលនានាកម្ពុជាសម្រេចបាន ដូចជាកំពង់ផែរាម បាននិងកំពុងដើរតួនាទីជាច្រកការទូតដ៏សំខាន់របស់កម្ពុជា ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធា និងបេសកកម្មមនុស្សធម៌ សុខាភិបាល និងកីឡាជាដើម។

សម្តេចតេជោ បានបន្តចែករំលែកនូវទស្សននានាពាក់ព័ន្ធនឹងស្ថានការណ៍ចំពោះមុខនៃសង្រ្គាមពាណិជ្ជកម្មដែលកំពុងរីករាលដាលជាសាកល និងដែលបានជំរុញការផ្លាស់ប្តូរនូវខ្សែច្រវាក់ផលិតកម្មនៅក្នុងពិភពលោកផងដែរ។

ឯកឧត្តម Nishimura Yasutoshi បានទទួលស្តាប់ដោយចាប់អារម្មណ៍បំផុត និងសម្តែងនូវក្តីរីករាយដោយទទួលបានការរៀនសូត្រពី សម្តេចតេជោ នាពេលនេះ ជាពិសេស ឯកឧត្តម បានយល់យ៉ាងច្បាស់អំពីទឹកចិត្តសម្តេចក្នុងការថែរក្សាសុខសន្តិភាពជូនប្រជាជនកម្ពុជា។

ឯកឧត្តម Nishimura Yasutoshi បានថ្លែងថា ឯកឧត្តម ក្នុងនាមប្រទេសជប៉ុន នឹងខិតខំជម្រុញបន្ថែមទៀត កិច្ចសហប្រតិបត្តិការប្រទេសយើងទាំងពីរ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធទន់ និងរឹង។

ឯកឧត្តម Nishimura Yasutoshi មានជំនឿយ៉ាងមុតមាំថាកិច្ចសហប្រតិបត្តិការទាំងនេះ នឹងចូលរួមចំណែកក្នុងការបើកច្រករបៀងសេដ្ឋកិច្ចថ្មីៗបន្ថែមទៀតជូនកម្ពុជា។
ឯកឧត្តម បានសម្តែងនូវការយល់ស្របនឹងទស្សនសម្តេចតេជោ ពាក់ព័ន្ធនឹងស្ថានភាពនៃសង្រ្គាមពាណិជ្ជកម្មនាពេលបច្ចុប្បន្ន និងជឿជាក់ថាតាមរយៈការបន្តកិច្ចពិភាក្សា យើងនឹងអាចស្តារស្ថានភាពឱ្យបានល្អប្រសើរឡើងវិញ។

ជាចុងក្រោយ សម្តេចតេជោ បានជូនពរ ឯកឧត្តម Nishimura Yasutoshiទទួលបានជោគជ័យក្នុងការបំពេញទស្សនកិច្ចនៅកម្ពុជា និងផ្តាំផ្ញើការសួរសុខទុក្ខជូន ឯកឧត្តម Sekiguchi Masakazu ប្រធានព្រឹទ្ធសភាជប៉ុន៕

អត្ថបទដែលជាប់ទាក់ទង