**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

សម្តេច ឃួន សុដារី អរគុណបណ្តាញចលនាស្រ្តីស្រុកមុខកំពូលដែលបានប្តេជ្ញាចិត្តមោះមុត ការពារសុខសន្តិភាពជូនប្រទេសជាតិនិងប្រជាពលរដ្ឋបន្តទៀតសម្រាប់សេចក្តីសុខកូនចៅជំនាន់ក្រោយ

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានិងជាសមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ជាប្រធានក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល បានថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះឆន្ទៈមោះមុតរបស់ក្រុមការងារចលនាស្រ្តីគណបក្សប្រជាជនកម្ពុជានៅស្រុកមុខកំពូល ខេត្តកណ្តាល ដែលបានបេ្តជ្ញាចិត្តយ៉ាងមោះមុត នៅក្នុងការបន្តការពារ ថែរក្សាសុខសន្តិភាព ដែលកម្ពុជាបានទទួលបានដោយលំបាក ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសការធ្វើពលិកម្ម គ្រប់បែបយ៉ាង ដោយយកអាយុជីវិតទៅប្តូរ របស់សម្តេចតេជោ ហ៊ុន សែន តាមរយៈនយោបាយឈ្នះ-ឈ្នះ និងដែលកំពុងការពារយ៉ាងមុតមាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

នៅក្នុងពិធីសំណេះសំណាលនិងប្រកាសទទួលស្គាល់សមាសភាពក្រុមការងារចលនាស្រ្តីគណបក្សស្រុកមុខកំពូល ខេត្តកណ្តាល នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចរដ្ឋសភាធិបតី ប្រធានក្រុមការងារចលនាស្រ្តីគណបក្សចុះជួយស្រុកមុខកំពូល បានធ្វើការប្តេជ្ញាចិត្តនិងគំាទ្រយ៉ាងពេញទំហឹង នូវគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន។ ប្តេជ្ញារក្សាការពារសុខសន្តិភាព សុវត្ថិភាពនិងសន្តិសុខសង្គមដោយជានិច្ចកាល ត្រូវរំលឹកគុណ និងអរគុណសន្តិភាព តាមស្មារតីមុតស្រួច របស់សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សនិងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ក្រុមការងារចលនាស្រ្តីស្រុកមុខកំពូល ដែលតំណាងដោយលោកស្រី ធិន សារ៉ូ បានគូសបញ្ជាក់ពីការគំាទ្រនិងចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តតាមយុទ្ធសាស្រ្តកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ តាមរយៈយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលមានអាទិភាពគន្លឹះចំនួន៥គឺ មនុស្ស ទឹក ភ្លើង ផ្លូវ និងបច្ចេកវិទ្យា របស់រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា។

សម្តេចរដ្ឋសភាធីបតី ឃួន សុដារី បានថ្លែងអំណរគុណចំពោះទឹកចិត្តស្រឡាញ់ គំាទ្រនិងការប្តេជ្ញាចិត្តការពារថែរក្សាសុខសន្តិភាពឱ្យបានគង់វង្សដើម្បីសេចក្តីសុខដល់កូនចៅជំនាន់ក្រោយ ពោលគឺការពារសុខសន្តិភាពនៅពេលនេះមិនត្រឹមដើម្បីខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងដើម្បីសេចក្តីសុខ ភាពសម្បូរសប្បាយរបស់កូនចៅជំនាន់ក្រោយផងដែរ។

សម្តេចបានអរគុណចំពោះការប្តេជ្ញាចិត្តដ៏មោះមុតរបស់ក្រុមការងារចលនាស្រ្តីស្រុកចំពោះគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់អគ្គមគ្គទេសក៍សន្តិភាពនិងការអភិវឌ្ឍន៍គឺសម្តេចតេជោ ហ៊ុន សែន ដែលស្ទើរពេញមួយជីវិតសម្តេចបានបូជានិងពលិកម្មគ្រប់បែបយ៉ាងសូម្បីតែជីវិតរបស់សម្តេចផ្ទាល់ក្នុងបុព្វហេតុជាតិ មាតុភូមិនិងប្រជាជន ដោយបាននាំមកនូវសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពជូនប្រទេសជាតិ។

សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា បេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ សម្តេចតេជោ បានកំពុងបន្តថែរក្សា ការពារដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ សម្តេចធិបតីនាយករដ្ឋមន្រ្តីដែលជាមគ្គទេសក៍វ័យក្មេងដ៏ឆ្នើម ពោរពេញដោយសមត្ថភាព ចំណេះដឹងនិងថាមពលបានកំពុងអនុវត្តយ៉ាងសកម្មនូវកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលកើតចេញពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ប្រកបដោយទស្សន:វែងឆ្ងាយ ច្បាស់លាស់ ក្នុងការធានា ថែរក្សាឱ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍ជូនប្រទេសជាតិ ឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍឆ្នាំ២០៣០ និងឆ្នាំ២០៥០។

នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្តីនឹករលឹករបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនសមាជិកសមាជិកានិងអង្គពិធីទំាងមូល ផងដែរ ដោយបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សនិងប្រមុខរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់និងខ្វាយខ្វល់ពីសុខទុក្ខនិងជីវភាពរស់នៅរបស់សមាជិកគណបក្សនិងប្រជាពលរដ្ឋជាប់ជានិច្ច។

នៅក្នុងពិធីដែលមានអ្នកចូលរួមប្រមាណជាង២០០នាក់នោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកទឹកចិត្តដល់បណ្តាញស្រ្តីឃុំ ភូមិ ឱ្យបន្តនូវវប្បធម៌សាមគ្គីគ្នាឱ្យបានខ្ជាប់ខ្ជួន និងត្រូវខិតខំកសាងបក្សនិងបង្កើនកម្លំាងគំាទ្របក្សស្របតាមគោលការណ៍ “រក្សាចាស់បង្កើនថ្មី” ដោយធ្វើយ៉ាងណាត្រូវរក្សាភាពឈ្នះរបស់គណបក្ស នាំមកនូវជ័យជម្នះថ្មីៗបន្ថែមទៀតជូនគណបក្ស ពិសេសសម្រាប់ការបោះឆ្នោតឃុំ សង្កាត់នៅឆ្នាំ២០២៧ និងការបោះឆ្នោតសកលនៅឆ្នាំ២០២៨ ខាងមុខនេះ និងត្រូវចុះជាប់ជាមួយប្រជាពលរដ្ឋ ក្តាប់ឱ្យបាននូវតម្រូវការរបស់ពួកគាត់ហើយរួមគ្នាដោះស្រាយនិងរាយការណ៍ជូនថ្នាក់ដឹកនាំ ឱ្យបានលឿន ក្នុងការដោះស្រាយជូនពលរដ្ឋ ដែលជាវប្បធម៌របស់គណបក្សប្រជាជនកម្ពុជា តំាងពីដើមរៀងមក គឺមិនដែលទុកនិងរត់ចោលប្រជាពលរដ្ឋ ម្តងណាឡើយ។
សម្តេចប្រធានក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល បានគូសបញ្ជាក់ថាក្នុងនាមជាសមាជិកគណបក្សត្រូវក្តាប់ឱ្យជាប់នូវសេចក្តីសម្រេចនិងគោលការណ៍នានារបស់គណបក្ស ក៏ដូចជារបស់រាជរដ្ឋាភិបាល ដែលបានឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ដូចជាការលើកកម្ពស់ជីវភាព ការផ្តល់សេវាសាធារណ:ជូនពលរដ្ឋ ដែលមានដូចជាគោលនយោបាយជាតិគំាពារសង្គម មានការផ្តល់ផលប្រយោជន៍ជាច្រើន ជូនពលរដ្ឋលើសេវាថែទំាសុខភាព និងជីវភាពរស់នៅ ពិសេសស្រ្តីនៅពេលពពោះនិងពេលសម្រាលបុត្រនោះ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានលើកឡើងពីគោលការណ៍លើកកម្ពស់សមភាពយេនឌ័ររបស់គណបក្សប្រជាជនកម្ពុជា ដែលបានអនុវត្តតំាងពី ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩មកម៉្លេះ ពោលគឺថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាតែងតែលើកកម្ពស់តម្លៃនិងសិទ្ធិរបស់ស្រ្តី។ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ច ជួយស្រ្តីដូចជាខ្លួនឯង។ ចំណែកសម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អាទិភាពខ្ពស់ ដល់ការលើកកម្ពស់សិទ្ធិ និងសមភាពស្រ្តី ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។

សម្តេចធិបតី ក៏បានមានប្រសាសន៍ផងដែរថា «ពិភពលោកនឹងកាន់តែមានសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្រ្តីក្លាយជាអ្នកដឹកនាំកាន់តែច្រើននិងថាស្រ្តីជាបេះដូងរបស់គ្រួសារនិងជាវិចារណញ្ញាណនៃប្រទេសជាតិ» និយាយជារួមគណបក្សប្រជាជនកម្ពុជាតែងតែ លើកទឹកចិត្ត គាំពារនិងផ្តល់ឱកាសជូនស្រ្តីជានិច្ច ៕

អត្ថបទដែលជាប់ទាក់ទង