**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

អគ្គនាយកធនាគារ ARDB ស្នើឲ្យម្ចាស់កសិដ្ឋានចិញ្ចឹមទានៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យត្រូវចងក្រងជាសហគមន៍ និងពង្រីកទីផ្សារបន្ថែម

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានស្នើឲ្យម្ចាស់កសិដ្ឋានចិញ្ចឹមទាមួយកន្លែងស្ថិតនៅសង្កាត់ កោះពង សត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យត្រូវរួមគ្នាឡើងវិញចងក្រងជាសហគមន៍ដឹកនាំមួយ ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការស្វែងរកទីផ្សារ និងចែកចាយស៊ុតទាលក់ទៅឲ្យអតិថិជនជាគោលដៅរបស់ខ្លួននីមួយៗ។

ការស្នើសុំឲ្យមានការចងក្រងជាបណ្តុំសហគមន៍ និងបណ្តាញកសិករអ្នកចិញ្ចឹមទា គឺ ក្នុងឱកាសដែល ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចុះពិនិត្យមើលទីតាំងផ្ទាល់នៅកសិដ្ឋានចិញ្ចឹមទា កែវ ពុន ក្នុងក្រុងសិរីសោភ័ណ ដែលបច្ចុប្បន្ននេះពួកគាត់កំពុងតែចិញ្ចឹមទាយកស៊ុតចំនួនសរុបជាង ៣ម៉ឺនក្បាលសម្រាប់ផ្គត់ផ្គង់ទៅតាមបណ្តាខេត្តក្រុង។

បន្ទាប់មកទៀតនៅរសៀលនេះ ឯកឧត្តមបណ្ឌិតប្រតិភូ ក៏បានឆ្លៀតពេលវេលាអញ្ជើញពិនិត្យមើលទីតាំងកសិដ្ឋានចិញ្ចឹមគោ ភ្នំព្រះមានជ័យ ដែលមានចិញ្ចឹមគោយកសាច់មានចំនួន ៤សាសន៍ ប្រមាណ ១០០ក្បាល និងកន្លែងចិញ្ចឹមជ្រូកកណ្តុរ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកដែលកំពុងតែមានតម្រូវការខ្ពស់។

ទន្ទឹមនឹងនោះ បន្ទាប់ពីបានស្តាប់ការលើកឡើងរបស់កសិករពីទីផ្សារលក់របស់អ្នកចិញ្ចឹមទាយកស៊ុតខាងលើ ដែលកំពុងជួបបញ្ហាធ្លាក់ចុះតម្លៃស៊ុតរួចមកនោះ ឯកឧត្តមបណ្ឌិតប្រតិភូ ក៏បានផ្តល់អនុសាសន៍ និងលើកទឹកចិត្តឲ្យពួកគាត់ចង់ក្រងអ្នកចិញ្ចឹមទាឡើងវិញ ដោយរើសប្រធានសហគមន៍ដឹកនាំមួយ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការចរចារទីផ្សារ និងបង្កើនការផ្គត់ផ្គង់ក្នុងស្រុកបន្ថែមទៀត។

ទន្ទឹមនឹងនោះ ក្នុងនាមជាធនាគាររបស់រដ្ឋ ធនាគារ ARDB នៅតែផ្តល់ឱកាសដល់បងប្អូនទូទៅដែលត្រូវការទុនយកទៅពង្រីកកសិដ្ឋានចិញ្ចឹមទា ចិញ្ចឹមមាន់ ចិញ្ចឹមសត្វគ្រប់ប្រភេទដែលមានភាពពិតប្រាកដក និងច្បាប់លាស់គឺ អាចទាក់ទងមកបាននៅក្នុងអត្រាការប្រាក់អនុគ្រោះផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង