សម្តេចធិបតី ណែនាំដល់ថ្នាក់ដឹកនាំខ្មែរឥស្លាម និង សាសនិកឥស្លាមត្រូវបន្តសហការសាមគ្គីភាព និង មិត្តភាព ព្រមទាំងមានទំនាក់ទំនងល្អជាមួយសហគមន៍ សាសនាដទៃទៀត

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់ថ្នាក់ដឹកនាំខ្មែរឥស្លាម និង សាសនិកឥស្លាមទាំងអស់ ត្រូវបន្តសហការប្រកបដោយសាមគ្គីភាព និង មិត្តភាព ព្រមទាំងមានទំនាក់ទំនងល្អជាមួយសហគមន៍ សាសនាដទៃទៀត។
ក្នុងឱកាសអញ្ជើញពិសាអាហារស្រាយបួសជាមួយ បងប្អូន ខ្មែរ-ឥស្លាមនៅល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាព ដែលកន្លង មកឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួល បន្ទុកបេសកកម្មពិសេស បានចូលរួមក្នុងសន្និសីទអន្តរជាតិឥស្លាមនៅតាមតំបន់ជាច្រើន ដើម្បីផ្សព្វ ផ្សាយអំពីភាពសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា។
បន្ថែមពីនេះ សម្តេចធិបតី ក៏បានណែនាំឱ្យបន្តរៀបចំដឹកនាំ កិច្ចការ សាសនាក្នុងសហគមន៍ខ្មែរឥស្លាម តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងធម្មការ និងសាសនា និងអាជ្ញាធរមានសមត្ថកិច្ច តាមលំដាប់ថ្នាក់៕

