**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

អេមីរ៉ាតអារ៉ាប់រួម ប្តេជ្ញាក្នុងក្របខណ្ឌវិនិយោគរយៈពេល១០ឆ្នាំ ក្នុងទំហំទឹកប្រាក់១.៤ពាន់ពាន់លានដុល្លារ នៅអាមេរិក


វ៉ាស៊ីនតោន៖ ប្រទេសអេមីរ៉ាតអារ៉ាប់រួម បានប្តេជ្ញាចិត្ត ក្នុងក្របខណ្ឌវិនិយោគរយៈពេល១០ឆ្នាំ ក្នុងទំហំទឹកប្រាក់១.៤ពាន់ពាន់លានដុល្លារអាមេរិក នៅសហរដ្ឋអាមេរិក បន្ទាប់ពីមន្រ្តីកំពូលអេមីរ៉ាតអារ៉ាប់រួម បានជួបជាមួយប្រធានាធិបតី Donald Trump ក្នុងសប្តាហ៍នេះ នេះបើតាមសម្តីមន្ត្រីមួយរូប នៅសេតវិមាន បានឱ្យដឹងនៅថ្ងៃសុក្រ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។

ក្របខណ្ឌថ្មីនេះ នឹងបង្កើនការវិនិយោគដែលមានស្រាប់ របស់អេមីរ៉ាតអារ៉ាប់រួម ក្នុងសេដ្ឋកិច្ចអាមេរិក ក្នុងហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI), ឧបករណ៍អេឡិចត្រូនិក, ថាមពល និងផលិតកម្មអាមេរិក នេះបើតាមមន្ត្រីបានប្រាប់ Reuters។

មន្ត្រីដដែលបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ គឺជាលទ្ធផលបានមកពីជំនួប ដែលលោក Trump បានធ្វើឡើងនៅថ្ងៃអង្គារ ជាមួយទីប្រឹក្សាសន្តិសុខជាតិអេមីរ៉ាតអារ៉ាប់រួម លោក Sheikh Tahnoon bin Zayed នៅការិយាល័យធ្វើការរបស់លោកប្រធានាធិបតីអាមេរិក (Oval Office) និងពិធីទទួលទានអាហារពេលល្ងាច ដែលលោកអនុប្រធានាធិបតី JD Vance ជាមួយនឹងគណៈប្រតិភូអេមីរ៉ាតអារ៉ាប់រួម។

ក្រោមលក្ខខណ្ឌនៃក្របខណ្ឌនេះ មូលនិធិវិនិយោគ ADQ របស់អេមីរ៉ាតអារ៉ាប់រួម ជាមួយនឹងដៃគូអាមេរិក Energy Capital Partners បានប្រកាសពីគំនិតផ្តួចផ្តើមផ្តោតលើសហរដ្ឋអាមេរិក ជាមួយទំហំទឹកប្រាក់២៥ពាន់លានដុល្លារ ក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងមជ្ឈមណ្ឌលទិន្នន័យ។ មន្ត្រីបានលើកឡើង។

XRG ដែលជាក្រុមហ៊ុនវិនិយោគអន្តរជាតិ របស់ក្រុមហ៊ុនប្រេងរដ្ឋអេមីរ៉ាតអារ៉ាប់រួម ADNOC នោះ ក៏បានប្រកាសពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការជួយគាំទ្រដល់ផលិតកម្មឧស្ម័នធម្មជាតិអាមេរិក និងការនាំចេញ ជាមួយនឹងការវិនិយោគ ក្នុងរោងចក្រនាំចេញឧស្ម័នធម្មជាតិរាវ NextDecade នៅរដ្ឋ Texas។

បណ្តាក្រុមហ៊ុនជាច្រើន មានគម្រោងបន្ថែម ក្នុងការវិនិយោគយ៉ាងច្រើន ក្នុងទ្រព្យសកម្មរបស់អាមេរិក នៅទូទាំងផ្នែកឧស្ម័ន, គីមី, ហេដ្ឋារចនាសម្ព័ន្ធថាមពល និងដំណោះស្រាយកាបូនទាប, មន្ត្រីបានលើកឡើង។

 

អត្ថបទដែលជាប់ទាក់ទង