****ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​

សភាឥណ្ឌូណេស៊ី អនុម័តច្បាប់យោធាដ៏ចម្រូងចម្រាស ដែលនឹងបែងចែកតួនាទីស៊ីវិលបន្ថែមទៀតសម្រាប់មន្ត្រីយោធា

ហ្សាការតា៖ សភាប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃទី២០មីនានេះ បានអនុម័តច្បាប់យោធាដ៏ចម្រូងចម្រាស ដែលនឹងបែងចែកតួនាទីស៊ីវិលបន្ថែមទៀតសម្រាប់មន្ត្រីយោធា ខណៈការតវ៉ាតាមដងផ្លូវប្រឆាំងនឹងសេចក្តីសម្រេចនេះ ត្រូវបានគេរំពឹងថា នឹងកើតឡើង។

ចំណាត់ការត្រូវបានរិះគន់ដោយក្រុមសង្គមស៊ីវិល ដោយបរិយាយថា វិសោធនកម្មច្បាប់នេះ នឹងទាញឥណ្ឌូណេស៊ីត្រលប់ទៅយុគសម័យបុរសខ្លាំង ស៊ូហាតូ ដែលមន្ត្រីយោធាគ្រប់គ្រងកិច្ចការស៊ីវិល។ លោក ភណ្ឌ ម៉ាហារ៉ានី (Puan Maharani) បានដឹកនាំការបោះឆ្នោតជាឯកច្ឆន្ទនៅក្នុងក្រុមប្រឹក្សាពេញអង្គ ហើយបានអនុម័តច្បាប់នេះជាផ្លូវការ ដោយនិយាយថា វាស្របតាមគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ប្រធានាធិបតី ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ បានចូលកាន់តំណែងកាលពីខែតុលាឆ្នាំមុន និងជាមេបញ្ជាការកងកម្លាំងពិសេសក្រោមការដឹកនាំរបស់លោក ស៊ូហាតូ បានពង្រីកតួនាទីរបស់កងកម្លាំងប្រដាប់អាវុធចូលទៅក្នុងការងារស៊ីវិល រួមទាំងកម្មវិធីដ៏ពេញនិយមរបស់លោក គឺការផ្ដល់អាហារឥតគិតថ្លៃសម្រាប់កុមារ។

ក្រុម​សិទ្ធិ​មនុស្ស​ បាន​រិះគន់​ការ​កើន​ឡើង​នៃ​ការ​ចូល​រួម​របស់​យោធា ដោយសារ​ពួកគេ​បារម្ភ​ថា វា​អាច​នាំ​ទៅ​រក​ការ​រំលោភ​អំណាច ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការគេចវេះពីការទទួលខុសត្រូវលើសកម្មភាពណាមួយ។ រដ្ឋាភិបាលបាននិយាយថា សេចក្តីព្រាងច្បាប់នេះ តម្រូវឱ្យមន្រ្តីលាលែងពីយោធា មុនពេលចូលកាន់តំណែងស៊ីវិលនៅនាយកដ្ឋាននានា ដូចជាលេខាធិការដ្ឋានរដ្ឋ និងការិយាល័យអគ្គមេធាវី។ ហើយសមាជិកសភាម្នាក់បាននិយាយថា មន្ត្រីមិនអាចចូលរួមជាមួយក្រុមហ៊ុនរបស់រដ្ឋបានទេ ដើម្បីប្រឆាំងនឹងការព្រួយបារម្ភថា យោធានឹងចូលរួមក្នុងអាជីវកម្ម។ បាតុករមកពីក្រុមប្រជាធិបតេយ្យ និងនិស្សិតមួយចំនួនបាននិយាយថា ពួកគេនឹងធ្វើបាតុកម្មនៅមុខអគារសភាក្នុងរដ្ឋធានីហ្សាកាតា។

និស្សិតមួយចំនួនបានបោះជំរំនៅច្រកទ្វារខាងក្រោយ នៃអគារសភាតាំងពីល្ងាចថ្ងៃពុធ ដោយតវ៉ានឹងច្បាប់ និងទាមទារឱ្យរដ្ឋាភិបាលដកបុគ្គលិកយោធាទាំងអស់ចេញពីការងារស៊ីវិល។ មន្ត្រីប៉ូលិសបានបង្ខំពួកគេឱ្យចាកចេញពីអគារ ហើយមាន​អ្នក​តវ៉ា​តែ​ពីរ​បី​នាក់​ប៉ុណ្ណោះ​នៅ​ពេល​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ដោយ​សភា។ រដ្ឋមន្ត្រីការពារជាតិ សច្ចៈហ្វ្រី សច្ចេមសូអ៊ីឌីន (Sjafrie Sjamsoeddin) បានគាំទ្រវិសោធនាកម្មច្បាប់នេះ ដោយលើកឡើងថា៖«ការផ្លាស់ប្ដូរភូមិសាស្ត្រនយោបាយ និងបច្ចេកវិទ្យាយោធាពិភពលោក ទាមទារឱ្យយោធាផ្លាស់ប្ដូរ ដើម្បីប្រឈមមុខនឹងជម្លោះ។ យើងនឹងមិនធ្វើឱ្យប្រជាជនឥណ្ឌូណេស៊ីខកចិត្ត លើការរក្សាអធិបតេយ្យភាពរបស់យើងនោះទេ»។

អត្ថបទដែលជាប់ទាក់ទង