**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

កុងស៊ុលកិត្តិយសរបស់ស៊ីប នឹងខិតខំទាក់ទាញអ្នកវិនិយោគមករកស៊ីធ្វើពាណិជ្ជកម្ម ឬបង្កើតនូវទេសចរណ៍នៅកម្ពុជា ឲ្យមានការកើនឡើងបន្ថែមទៀត

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យប្រតិភូបណ្តាកុងស៊ុលកិត្តិយសចំនួន១១ប្រទេសដឹកនាំដោយ លោកបណ្ឌិត សាឡា អ៉ីសា (Salah Essa) កុងស៊ុលកិត្តិយស នៃសាធារណរដ្ឋស៊ីប (Cyprus) ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសមនៅវិមានព្រឹទ្ធសភា។

យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្រោយជំនួបបានឲ្យដឹងថា ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន
បានសម្ដែងនូវក្តីករាយ និងស្វាគមន៍ចំពោះវត្តមាននៃបណ្ដាប្រតិភូកុងស៊ុលកិត្តិយសទាំង១១ប្រទេស ដែលបានជួបសម្ដែងការគួរសមនាពេលនេះ។ សម្ដេចតេជោរំពឹងថា តាមរយៈជំនួបនេះនឹងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសកម្ពុជាជាមួយនឹងបណ្ដាប្រទេសទាំង១១មានភាពរីកចម្រើនបន្ថែមទៀត។

នៅក្នុងឱកាសនោះលោក Salah Essa ដែលជាតំណាងកិត្តិយសបានលើកឡើងដោយថ្លែងនូវអំណរគុណចំពោះសម្ដេចតេជោដែលបានដល់ឱកាស និងអនុញ្ញាតឲ្យតំណាងកុងស៊ុលកិត្តិយសទាំង១១បានជួបសម្ដែងការគួរសមនៅវិមានព្រឹទ្ធសភានៅថ្ងៃនេះ។ លោកក៏បានអបអរសាទរសម្ដេចតេជោដែលបានទទួលតួនាទីជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងបង្ហាញនូវក្តីរីករាយចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោកាលពីនៅជានាយករដ្ឋមន្ត្រី និងភាពរីកចម្រើនរបស់កម្ពុជាមកដល់ពេលនេះដែលដឹកនាំបន្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

នៅក្នុងឱកាសនោះ សម្ដេចតេជោបានរំលេចអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជាជាមួយនឹងប្រទេសទាំង១១ ជាពិសេសគឺផ្ដោតទៅលើការធ្វើពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ជាមួយនឹងបណ្ដាប្រទេសទាំងនោះឲ្យមានការកើនឡើងបន្ថែមទៀតដែលជាការចង់បានរបស់ប្រទេសកម្ពុជា។

សម្ដេចតេជោក៏ចង់ឲ្យប្រទេសទាំង១១នោះ គឺជួយបន្ថែមទៀតដល់ប្រទេសកម្ពុជា មិនត្រឹមតែក្នុងក្របខណ្ឌនៃហិរញ្ញវត្ថុប៉ុណ្ណោះទេ ក៏ប៉ុន្តែអ្វីដែលកម្ពុជាចង់បាននោះ គឺការបណ្ដុះបណ្ដាលនូវធនធានខួរក្បាល គឺសំដៅទៅលើធនធានមនុស្សរបស់ប្រទេសកម្ពុជាឲ្យមានភាពល្អប្រសើរ និងកើនឡើងបន្ថែមទៀត ដែលជាក្តីចង់បានដ៏ធំបំផុតសម្រាប់ប្រទេសកម្ពុជាទាំងមូល។

នៅក្នុងឱកាសនោះដែរ គឺលោក Salah Essa បានលើកឡើងថា លោកនឹងខិតខំប្រឹងប្រែងជាមួយនឹងតំណាងនៃកុងស៊ុលកិត្តិយសទាំង១០រូបទៀត ក្នុងការធ្វើយ៉ាងណាឲ្យការធ្វើវិនិយោគពាណិជ្ជកម្មអភិវឌ្ឍសេដ្ឋកិច្ច និងទេសចរណ៍រវាងប្រទេសកម្ពុជា ជាមួយបណ្ដាប្រទេសទាំង១១ មានការរីកចម្រើនបន្ថែមទៀតជាពិសេសលោកនឹងខិតខំប្រឹងប្រែងក្នុងការទាក់ទាញអ្នកវិនិយោគក្នុងចំណោមប្រទេសទាំង១១នោះ មកវិនិយោគរកស៊ីធ្វើពាណិជ្ជកម្ម ឬបង្កើតនូវទេសចរណ៍នៅក្នុងប្រទេសកម្ពុជាឲ្យមានការកើនឡើងបន្ថែមទៀត។

លោក Salah Essa ក៏បានសរសើរដែរ ពីលក្ខណៈអំណោយផលរបស់ប្រទេសកម្ពុជាដែលមានកត្តាសុខសន្តិភាពក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន កន្លងទៅ និងបន្តដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាពេលបច្ចុប្បន្នដែលធ្វើឲ្យប្រទេសមានសុខសន្តិភាព និងរីកការកចម្រើន និងកត្តាសន្តិសុខល្អប្រសើរថែមទៀត ដែលអំណោយផលនៃបណ្ដាប្រទេសទាំង១១ មកទស្សនានៅក្នុងប្រទេសកម្ពុជាឲ្យមានការកើនឡើងបន្ថែមទៀតដែរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន ក៏បានអរគុណអ្នកចំពោះលោក Salah Essa ក៏ដូចជាតំណាងនៃកុងស៊ុលកិត្តិយសទាំង១០ផ្សេងទៀតដែលបានវាយតម្លៃដោយសុទិដ្ឋិយមចំពោះការអភិវឌ្ឍន៍ និងភាពរីកចម្រើនរបស់ប្រទេសកម្ពុជា រួមទាំងកត្តាសន្តិសុខផងដែរ។

សម្ដេចបានវាយតម្លៃខ្ពស់ចំពោះការលើកឡើងរបស់ប្រតិភូកុងស៊ុលកិត្តិយសដែលបានជួបសម្ដេចនៅក្នុងឱកាសនេះ ហើយសម្ដេចបានមានប្រសាសន៍ថា កម្ពុជារង់ចាំធ្វើការជាមួយនឹងបណ្ដាស្ថាប័ន ក៏ដូចជាបណ្ដានៃប្រទេសទាំង១១នោះ ដើម្បីធ្វើយ៉ាងណាជំរុញនូវវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគឲ្យកាន់តែល្អប្រសើរនៅក្នុងក្របខណ្ឌរវាងកម្ពុជា ជាមួយនឹងបណ្តាប្រទេសទាំង១១។

សម្ដេចតេជោក៏បានចែករំលែកអំពីបញ្ហាពិភពលោកដែលកំពុងកើតមានដូចជា បញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បញ្ហាសង្គ្រាមពាណិជ្ជកម្មជាដើម ដែលចាំបាច់អោយភាគីទាំងអស់ត្រូវធ្វើរួមគ្នាក្នុងកិច្ចសហប្រតិបត្តិការរវាងគ្នាបន្ថែមទៀត ដើម្បីគោលដៅប្រយោជន៍នៃបណ្ដាប្រទេសទាំងសងខាង ទាំងតំបន់ក៏ដូចជាពិភពលោកដែរ។

ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរចំពោះតំណាងកុងស៊ុលកិត្តិយសទាំង១១ប្រទេស ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន ជាពិសេសនាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ សូមឱ្យតំណាងកុងស៊ុល កិត្តិយសទាំងអស់ បានរីករាយ និងបានឃើញនូវអ្វីដែលជាភាពសប្បាយរីករាយបន្ថែមទៀតរបស់ប្រជាជនកម្ពុជា ក៏ដូចជាចូលរួមរីករាយជាមួយនឹងកម្ពុជានៅក្នុងឱកាសឆ្នាំថ្មីខាងមុខនេះ ៕

អត្ថបទដែលជាប់ទាក់ទង