សម្តេចតេជោ៖ មូលហេតុដែលកម្ពុជានាំចូលពីចិនច្រើន គឺដោយសារកម្ពុជាមានតម្រូវការវត្ថុធាតុដើមច្រើនពីចិន

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា បានរម្លឹកទៅដល់អ្នកវិភាគឥតជំនាញមួយចំនួន ពីមូលហេតុដែលកម្ពុជានាំចូលពីចិនច្រើនគឺដោយសារតែកម្ពុជាមានតម្រូវការវត្ថុធាតុដើមច្រើនពីចិន ពិសេសសាច់ក្រណាត់ដែលបម្រើឱ្យវិស័យកាត់ដេរនៅកម្ពុជា សម្រាប់នាំចេញទៅក្រៅប្រទេសវិញ។
សម្ដេចបានលើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីពិសាភោជនាហារសាមគ្គី នៃគ្រួសារសមាគមឧកញ៉ាកម្ពុជា នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ។
ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏បានចោទជាសំណួរទៅកាន់ក្រុមជ្រុលនិយមមួយចំនួនដែលតែងតែរិះ គន់ ថាក្រុមឧកញ៉ាកម្ពុជាថាសុទ្ធតែជាសម្ព័ន្ធមិត្តរបស់គណបក្សប្រជាជនកម្ពុជា ចុះប្រធានាធិបតី ដុល ណាត្រាំយកសុទ្ធមហាសេដ្ឋី យកទៅគ្រប់គ្រងរដ្ឋអាមេរិកវិញតើពួកអ្នកគិតយ៉ាងណាដែរ?៕

