**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

សម្តេច ឃួន សុដារី មានមោទនភាព និងសូមអរគុណយ៉ាងក្រៃលែងចំពោះស្រ្តីបម្រើការជាប្រតិបត្តិករក្នុងវិស័យបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ប្រកបដោយក្តីមោទនភាពចំពោះសេចក្តីអង់អាចក្លាហាន និងពលិកម្មរបស់ស្រ្តីដែលជាប្រតិបត្តិករប្រលូកផ្ទាល់ក្នុងវិស័យបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដើម្បីផ្តល់នូវសេចកី្តសុខសុវតិ្ថភាពជូនជាតិ និងប្រជាជន ព្រមទាំងចូលរួមចំណែកគាំទ្រដល់ការអភិវឌ្ឍមាតុភូមិកម្ពុជាឡើងវិញ។

ការបង្ហាញនូវក្តីមោទនៈនេះធ្វើឡើងក្នុងឱកាសដែលសម្តេចរដ្ឋសភាធិបតី បានអនុញ្ញាតឱ្យប្រតិភូនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដឹកនាំដោយ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការងាររបស់ CMAC ដែលបានជួយសង្រ្គោះអាយុជីវិតប្រជាជនកម្ពុជាចាប់តាំងពីឆ្នាំ១៩៩២ មក ដើម្បីបញ្ចៀសការគ្រោះថ្នាក់ដល់អាយុជីវិត របស់ប្រជាពលរដ្ឋដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងប្រែក្លាយដីសម្រាប់សកម្មភាពសេដ្ឋកិច្ច និងការអភិវឌ្ឍនានា។

សម្តេចប្រធានរដ្ឋសភា បានបន្តថា កម្ពុជាជាប្រទេសរងផលប៉ះពាល់ដោយសង្គ្រាម និងជាប្រទេសស្រឡាញ់សន្តិភាព។ នៅឆ្នាំ ១៩៩៧ កម្ពុជាបានក្លាយជារដ្ឋភាគីនៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។

សម្តេចរដ្ឋសភាធិបតី បានសង្កត់ធ្ងន់ថា ក្នុងកិច្ចការបោសសំអាតមីន និងសំណល់ពីសង្រ្គាមនេះ ស្រ្តីទទួលផលប៉ះពាល់ និងបន្ទុកយ៉ាងធ្ងន់ធ្ងរទាំងផ្លូវកាយ និងផ្លូវចិត្ត ព្រោះត្រូវមើលថែទាំសមាជិក ឬខ្លួនឯងផ្ទាល់ដែលរងគ្រោះដោយសារមីន និងសំណល់សង្គ្រាម។

សម្តេចប្រធានរដ្ឋសភា ក៏បានសម្តែងនូវការអរគុណដល់ CMAC ដែលមិនត្រឹមតែបានសង្រ្គោះជីវិតមនុស្សពីមហន្តរាយដោយសារមីនប៉ុណ្ណោះទេ ថែមទាំងបានជួយដល់សេដ្ឋកិច្ចគ្រួសារធ្វើយ៉ាងណាឱ្យគ្រួសារដែលរងគ្រោះ មានលំនឹងជីវភាព តាមរយៈការជួយបណ្តុះបណ្តាលចិញ្ចឹមសត្វ ដាំដុះ និងការផ្គត់ផ្គង់ថែទាំជួសជុលដៃជើងសិប្បនិម្មិតដល់គ្រួសារទាំងនោះ។

ឯកឧត្តម ហេង រតនា បានជម្រាបជូនសម្តេចប្រធានរដ្ឋសភា ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានកំណត់យកសកម្មភាពមីនជាផ្នែកមួយដ៏សំខាន់ ព្រមទាំងបានសម្រេចដាក់បញ្ចូលសកម្មភាពបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះចូលជាគោលដៅទី៩ នៃគោលដៅអភិវឌ្ឍន៍ សហសវត្សរ៍ និងដាក់ចូលជាគោលដៅទី១៨ នៃគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ដើម្បីរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ “កម្ពុជា គឺជាប្រទេសដែលគ្មានមីន ហើយការគំរាមដោយសារសំណល់ជាតិផ្ទុះ ត្រូវបានកាត់បន្ថយឱ្យនៅកម្រិតអប្បបរមា និងមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធនធានមនុស្សប្រព្រឹត្តទៅដោយសុវត្ថិភាព”។

ឯកឧត្តម បានគូសបញ្ជាក់ផងដែរថា កិច្ចខិតខំប្រឹងប្រែងនេះ រួមចំណែកកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីចំនួនជាង ៤០០០នាក់ ក្នុងឆ្នាំ១៩៩៦ មកនៅក្រោមចំនួន ១០០នាក់ ជាមធ្យម ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ១០ឆ្នាំ ចុងក្រោយនេះ។ ថ្វីត្បិតតែយើងទទួលបានជោគជ័យជាបន្តបន្ទាប់លើកិច្ចការនេះហើយក្តី យើងក៏ត្រូវប្រើពេលយូរទៅមុខទៀត ព្រោះសំណល់ពីសង្រ្គាមជាច្រើនមានទាំងក្នុងទឹក និងនៅលើគោក។ ក្នុងនោះដែរ គឺមានការចូលរួមចំណែកដ៏សំខាន់មិនអាចខ្វះបានរបស់ស្រ្តីជាប្រតិបត្តិករផ្ទាល់ ដោយឯកឧត្តម បានសង្កត់ធ្ងន់ថា ស្រ្តីបំពេញការងារប្រកបដោយវិជ្ជាជីវៈ ស្មារតី និងការយកចិត្តទុកដាក់ខ្ពស់ ធ្វើឱ្យការប្រឈមនឹងហានិភ័យ និងគ្រោះថ្នាក់អំឡុងពេលបំពេញការងារមានទាបជាងបុរស។

ឯកឧត្តម ក៏បានជម្រាបជូនផងដែរអំពីវឌ្ឍនភាព នៃការសាងសង់ “សារមន្ទីរតេជោសន្តិភាព” ស្ថិតក្នុងខេត្តសៀមរាប ដែលជាជំនួយរបស់ប្រទេសជប៉ុន មិនត្រឹមតែជាកន្លែងសិក្សា ស្រាវជ្រាវប្រវត្តិសង្គ្រាមទេ ប៉ុន្តែវាក៏ជាមជ្ឈមណ្ឌលហ្វឹកហ្វឺនដល់បណ្តាប្រទេសនានា ដែលមានបញ្ហាគ្រាប់ និងយុទ្ធភណ្ឌសង្គ្រាមផងដែរ។

ឯកឧត្តមបានជម្រាបបន្ថែមផងដែរថា សព្វថ្ងៃ CMAC បានក្លាយជាមជ្ឈមណ្ឌលហ្វឹកហ្វឺនមួយដល់បណ្តាប្រទេសនានា មានដូចជាកូឡុំប៊ី អ៊ុយក្រែន និងអាហ្វ្រិកជាដើម ដែលជួបវិបត្តិគ្រាប់មីន និងសំណល់សង្គ្រាម។

សម្តេចប្រធានរដ្ឋសភា បានបង្ហាញការគាំទ្រចំពោះការសាងសង់ “សារមន្ទីរតេជោសន្តិភាព” ដែលជាទីកន្លែងដ៏មានសារៈសំខាន់សម្រាប់ឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបរំលឹកចងចាំនូវសោកនាដកម្មកើតឡើងពីសង្គ្រាម។ ការរក្សាទុក និងការតាំងបង្ហាញនូវប្រវត្តិសង្គ្រាម ស្វែងរកសន្តិភាព និងសកម្មភាពមីន នឹងផ្តល់ប្រយោជន៍ជាច្រើនដល់កម្ពុជា ដូចជាលើកកម្ពស់ការយល់ដឹងពីអតីតកាល ជាមេរៀន និងបទពិសោធន៍សម្រាប់អភិវឌ្ឍខ្លួន និងជាមោទនភាពសម្រាប់សមិទ្ធផលដែលសម្រេចបាន។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា មេរៀនជាប្រវត្តិសាស្រ្ត បានបង្ហាញឱ្យយើងទាំងអស់គ្នា ត្រូវបន្តចូលរួមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បន្តវេនពីសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីថែរក្សាសុខសន្តិភាពដែលកម្ពុជារកបានដោយលំបាកសព្វថ្ងៃនេះ ដោយការពារដាច់ខាតពីការប៉ុនប៉ងណាមួយពីពួកអមិត្ត និងក្រុមជ្រុលនិយម ដែលមានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីប្រជាជន និងដើម្បីប្រជាជន ឱ្យគង់វង្ស ឋិតថេរ ជានិច្ចនិរន្តរ៍ ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យ ប្រែក្លាយកម្ពុជាជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅក្នុងឆ្នាំ២០៥០។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បន្ថែមថា សារមន្ទីតេជោសន្តិភាព នឹងជាទីកន្លែងដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកទស្សនា និងស្វែងយល់ពីអតីតកាលរបស់កម្ពុជា បន្ថែមលើការធ្វើទេសចរណ៍បែបប្រពៃណី វប្បធម៌ សាសនា និងប្រាង្គប្រាសាទនានា ៕

អត្ថបទដែលជាប់ទាក់ទង