អគ្គស្នងការនគរបាលជាតិ ដឹកនាំប្រជុំពិនិត្យ ពិភាក្សាពីការដាក់ចេញវិធានការទប់ស្កាត់ និងបង្រ្កាបការប្រើប្រាស់ ការរក្សាទុក និងចរាចរអាវុធជាតិផ្ទុះខុសច្បាប់

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីការដាក់ចេញវិធានការទប់ស្កាត់ និងបង្រ្កាបការប្រើប្រាស់ ការរក្សាទុក និងចរាចរអាវុធជាតិផ្ទុះខុសច្បាប់ នៅទីស្តីការក្រសួងមហាផ្ទៃ ។
កិច្ចប្រជុំនេះក៏មានមានការចូលរួមពី ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ ប្រធានសេនាធិការដ្ឋាន ប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រធានអង្គភាពអន្តរាគមន៍ ប្រធានអង្គភាពតម្រួតបទបញ្ជា ប្រធាននាយកដ្ឋានសរុប-ផែនការ ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ និងមន្រ្តីពាក់ព័ន្ធមួយចំនួន៕

