ជនបរទេសម្នាក់ស្លាប់ សង្ស័យជាករណីគ្រាំងបេះដូង នៅត្រង់ចំណុចភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ ជនបរទេសម្នាក់ បានស្លាប់សង្ស័យជាករណី គ្រាំងបេះដូង នៅត្រង់ចំណុចភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង២នឹង៣០នាទីរសៀលថ្ងៃទី៨ ខែមីនាឆ្នាំ២០២៥។
បើតាមសម្តីឈ្មោះ ញ៉ែម សុធន ភេទប្រុសអាយុ៥៨ឆ្នាំ មានមុខរបបុគលិកក្រុមហ៊ុន ឥណ្តូឆាយណាគ្រីន បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ KOU KOU YIoW ភេទប្រុស អាយុ៦៣ឆ្នាំ ជាជនជាតិសង្ហឹបុរី ប្រធានក្រុមហ៊ុនឥណ្តូឆាយណាគ្រីន ដើម្បីចុះទៅសិស្សាគំរោងរ៉េតបូក (ហៅការបោន) នៅក្នុងតំបន់ភ្នំឱរ៉ាល់។
លោកបានបន្តថា ពេលកំពុងធ្វើដំណើរនោះ ស្រាប់តែជនរងគ្រោះជាប់គាំងរកដួល គាត់បានទប់ជនរងគ្រោះជាប់ ហើយដាក់ឲ្យអង្គុយ នឹងបាននាំយកជនរងគ្រោះ ទៅកន្លែងតំណាក់ទី២ ដើម្បីជួយសង្គ្រោះ តែអកុលគាត់បានស្លាប់បាត់ទៅហើយ។
បើតាមប្រសាសន៍ លោកវេជ្ជៈបណ្ឌិត អ៊ុក សៀ នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ បានឲ្យដឹងថា តាមពិនិត្យជាបឋមជនរង គ្រោះអាចស្លាប់ដោយសារតែគាំងបេះ ដោយមានការចូលរួម ពីការិយាល័យកោសល្យវិច្ច័យ ស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺផងដែរ ហើយករណីខាងនេះ មិនមានពាក់ព័ន្ធ និងករណីឃាតកម្មនោះទេ។
សពជនរងគ្រោះក្រោយពីពិនិត្យរួច បានដឹកយកទៅតម្កល់នៅវត្តទឹកថ្លា រាជធានីភ្នំពេញ រងចាំក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រៃណី ៕

