**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន៖ កីឡាមានតួនាទីសំខាន់ណាស់ ក្នុងការចូលរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេស និងប្រទេស ប្រជាជន និងប្រជាជន

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា កីឡាមានតួនាទីសំខាន់ណាស់ ក្នុងការចូលរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេស និងប្រទេស ប្រជាជន និងប្រជាជន លើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមកកាន់តែប្រសើរឡើង និងកសាងនូវបរិយាកាសអំណោយផលដល់មិត្តភាព សន្តិភាព និងសហប្រតិបត្តិការល្អ។

ការថ្លែងបញ្ជាក់បែបនេះរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ធ្វើឡើងក្នុងឱកាស តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ម៉ារីត សាងៀមផុង្ស រដ្ឋមន្រ្តីក្រសួងការបរទេសថៃ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រថៃ អញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ នៅល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ រវាងក្រុមបាល់ទាត់គុនខ្មែរ ជួបក្រុមបាល់ទាត់មួយថៃ និងក្រុមបាល់ទាត់តារាកម្ពុជា ជួបក្រុមបាល់ទាត់តារាថៃ។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរអរគុណចំពោះរដ្ឋបាលរាជធានីភ្នំពេញ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានខិតខំរៀបចំព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា កម្ពុជា និងថៃ មិនត្រឹមតែជាប្រទេសជិតខាងល្អនិងគ្នាប៉ុណ្ណោះទេ ប៉ុន្តែយើងមានវប្បធម៌ ប្រពៃណី ប្រហាក់ប្រហែលគ្នា និងប្រជាជនយើងភាគច្រើនកាន់សាសនាព្រះពុទ្ធដូចគ្នា និងមានទំនាក់ទំនងជិតស្និតជាមួយនឹងគ្នា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ឆ្នាំ២០២៤ កន្លងទៅទេសចរណ៍ថៃមកកម្ពុជាឈរលំដាប់ទី១ ក្នុងចំនួនជាង២លាននាក់មកកម្សាន្តលំហែកាយ។ ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ត្រូវបានពង្រឹង និងពង្រីកតាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការដ៏រស់រវើកលើគ្រប់វិស័យទាំងខាងនយោបាយ ការពារជាតិ និងសន្តិសុខ សេដ្ឋកិច្ច-សង្គម វប្បធម៌ ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។

ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា ការរីកចម្រើនជាលំដាប់ក្នុងទំនាក់ទំនងការទូតរបស់យើង បានឈានដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រនៅខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះរាជាណាចក្រថៃ។ នៅពេលខាងមុខនេះ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ត្រៀមខ្លួនទទួលចាំស្វាគមន៍យ៉ាងកក់ក្តៅបំផុតនូវទស្សនកិច្ចផ្លូវការរបស់លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ (Paetongtam Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ដែលនឹងរួមចំណែកពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកថា កាលពី១៤ឆ្នាំមុន នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១១ នៅពហុកីឡាដ្ឋាននេះ កម្ពុជា និងថៃ បានបង្កើតព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររួមគ្នាម្តងរួចមកហើយ គឺការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមបាល់ទាត់កម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលពេលនោះសម្ដេចជានាយករដ្ឋមន្ត្រី ជាមួយនឹងក្រុមបាល់ទាត់ថៃ ដឹកនាំដោយឯកឧត្តម សុ៊មឆៃ វង់សាវ៉ាត់ (Somchai Wongsawat) ដែលពេលនោះឯកឧត្តមជានាយករដ្ឋមន្ត្រីថៃ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ថ្ងៃនេះ ជាសកម្មភាពដំបូងមួយក្នុងចំណោមសកម្មភាពនានាជាច្រើនទៀតដែលយើងនឹងប្រារព្ធរួមគ្នាពេលមួយឆ្នាំ២០២៥នេះ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងការទូតរបស់ប្រទេសយើងទាំងពីរ។

ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជូនពរការប្រកួតបាល់ទាត់មិត្តភាពថ្ងៃនេះ ប្រព្រឹត្តទៅដោយស្មារតីកីឡាផង មិត្តភាព និងភាតរភាពផង ព្រមទាំងសូមជូនពរ ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស និងទស្សនិកជនទាំង អស់ សូមទទួលបាននូវពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ។

ជាចុងក្រោយ ក្នុងឱកាសទិវានារីអន្តរជាតិខួបលើកទី១១៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានពាំនាំជូនស្ត្រីទាំងអស់ជាជីដូន អ្នកម្តាយ ម្តាយមីង ប្អូនស្រី កូនស្រី ចៅស្រីទាំងអស់ទូទាំងប្រទេស នូវ សព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ដោយសេចក្តីគោរពស្រលាញ់យ៉ាងជ្រាលជ្រៅពី សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ៕

 

អត្ថបទដែលជាប់ទាក់ទង