**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​

ឧត្តមសេនីយ៍ឯក លឹម សុខារស្មី កោតសរសើរ ចំពោះមន្ត្រីនគរបាលជាតិនារី ដែលខិតខំប្រឹងប្រែងក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ

ភ្នំពេញ៖ នៅថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិនារី នៃនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ដើម្បីអបអរសាទរ ខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប»។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន បានកោតសរសើរ ចំពោះមន្ត្រីនគរបាលជាតិនារី ដែលខិតខំប្រឹងប្រែងក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ និងលើកទឹកចិត្តសូមឱ្យបន្តពង្រឹងសមត្ថភាព ចំណេះជំនាញបន្ថែម ព្រមទាំងមានសាមគ្គីភាពផ្ទៃក្នុងល្អ ដើម្បីទទួលបានលទ្ធផលកាន់តែល្អប្រសើរផងដែរ។

បន្ថែមពីនេះ ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក៏បានផ្សព្វផ្សាយនូវអនុសាសន៍របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ សម្រាប់មន្ត្រីនគរបាលជានារីរួមមាន៖

ទី១៖ ស្នើឲ្យថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជានារីទាំងអស់ បន្តខិតខំប្រឹងប្រែងក្នុងការពង្រឹងសមត្ថភាព វិជ្ជាជីវៈរបស់ខ្លួនឲ្យបានខ្លាំងពូកែបន្ថែមទៀត ដើម្បីឲ្យមានលក្ខណៈសម្បត្តិសមស្របក្នុងការបំពេញ តួនាទី និងភារកិច្ច ទាំងក្នុងក្របខ័ណ្ឌការងារដឹកនាំ និងការងារជំនាញបច្ចេកទេស។ ជាការពិតណាស់គោលនយោបាយបានជួយគាំទ្រ និងផ្ដល់អាទិភាពដល់នារីរួចហើយ ប៉ុន្តែផ្អែកតាមការរីកចម្រើន ជឿនលឿននៃសកលលោក និងប្រទេសជាតិរបស់យើង នារីក៏ត្រូវជួយខ្លួនឯងបន្ថែមទៀត តាមរយៈការពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពខ្លួនឯងជាប់ជាប្រចាំ ទើបយើងអាចអនុវត្តគោលការណ៍សមភាពយេនឌ័រ បានជោគជ័យឆ្លើយតបទៅនឹងយុគសម័យឌីជីថល។

ទី២៖ សូមឲ្យស្ត្រីទាំងអស់ដើរតួនាទីជាអ្នកផ្តល់យោបល់ល្អៗ ទាំងនៅអង្គភាពការងារ ក្នុងសង្គម និងក្នុងគ្រួសារ ជៀសវាងការរក្សាភាពស្ងៀមស្ងាត់ ហើយរង់ចាំតែស្តាប់យោបល់របស់បុរស ព្រមទាំងបន្តរក្សានូវប្រពៃណីថ្លៃថ្នូរ មានមនសិកាការងារ គោរពវិន័យ និងក្រមសីលធម៌ វិជ្ជាជីវៈ ជាពិសេសរក្សាបាននូវគុណតម្លៃ និងគុណធម៌ ឲ្យស័ក្តិសមនឹងកិត្តិនាមរបស់ស្ត្រីជា «មាតាពិភពលោក»។

ទី៣៖ សូមឲ្យនគរបាលជានារីទាំងអស់ បន្តលើកកម្ពស់ឧត្តមភាពរបស់ខ្លួន ក្នុងនាមជាភរិយា ជាមាតា ជាម្ដាយមីង បងស្រី ឬជាកូនស្រីគំរូក្នុងគ្រួសារ ដើម្បីចូលរួមចំណែកក្នុងការអប់រំសមាជិកគ្រួសារទាំងមូល ឲ្យចូលរួមគ្រប់សកម្មភាពសង្គម ចេះគោរពច្បាប់ គោរពសិទ្ធិមនុស្ស មានសុជីវធម៌ សីលធម៌ល្អ ជៀសផុតនូវអំពើឧបាយមុខ អំពីខុសច្បាប់ ជៀសឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង ដើម្បីធ្វើជាពលរដ្ឋល្អ ដែលជាមូលដ្ឋានធនធានមនុស្សប្រកបដោយសក្តានុពលក្នុងការកសាងសង្គមខ្មែរ ឲ្យមានភាពរឹងមាំសុខដុមនីយកម្ម និងការអភិវឌ្ឍសម្បូរណ៍រុងរឿង។

ចុងបញ្ចប់ ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក៏បានប្រគល់បាច់ផ្កាអនុស្សាវរីយ៍ និងថវិកាជូនដល់មន្ត្រីនគរបាលជាតិនារីផងដែរ ព្រមទាំងជូនពរឱ្យមន្ត្រីនគរបាលជាតិនារីទាំងអស់ ទទួលបាននូវសុខភាពល្អ សំណាងល្អ ជោគជ័យគ្រប់ភារកិច្ចការងារ ៕

 

អត្ថបទដែលជាប់ទាក់ទង