សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសំណេះសំណាល សួរសុខទុក្ខកងកម្លាំងជួរមុខឈរជើងការពារ តាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្ត ខេត្តឧត្ដរមានជ័យ

ភ្នំពេញ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខកងកម្លាំងជួរមុខឈរជើងការពារ តាមខ្សែរបន្ទាត់ព្រំដែន នៅទីបញ្ជាការ វរសេនាតូចថ្មើជើងលេខ៤១១ នៅភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ៏យ។
នាឱកាសនោះផងដែល សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏មានប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដល់កងកម្លាំងទាំងអស់តាមខ្សែបន្ទាត់ព្រំដែន ដោយបានណែនាំអោយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្ដទុកដាក់គិតគូរដល់ជីវភាពរស់នៅ របស់កងកម្លាំងតាមខ្សែបន្ទាត់ព្រំដែន ជាពិសេសត្រូវថែរក្សាសុខភាពឱ្យបានល្អ ។
ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅជាទីបំផុត និងកោតសរសើរស្ញប់ស្ញែងយ៉ាងខ្លាំង ចំពោះវីរភាពដ៏អង់អាចក្លាហាន និងឆន្ទៈមនសិកាស្នេហាជាតិ មាតុភូមិរបស់បងប្អូនរួមជាតិ ដែលជាកងកម្លាំងការពារព្រំដែនទាំងអស់ក្នុងការតស៊ូ និងលះបង់ឃ្លាតឆ្ងាយពីក្រុមគ្រួសារជាទីស្រឡាញ់ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ការពារសុខសន្តិភាព ស្ថិរភាពនៃព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់ ជាតិ សាសនា ព្រះមហាក្សត្រ ទទ្ទឹមនឹង នោះដែរ ។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានឧបត្ថម្ភថវិកាផ្ទាល់ ដល់កងវរសេនាតូចថ្មើរជើង លេខ៤៤៤,៤៤៥ និងផ្នែកសឹករងក្រុង/ស្រុក មួយអង្គភាពថវិកាចំនួន ៥,០០០,០០០ រៀល និងទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ ថវិកាចំនួន ១៥,០០០,០០០ រៀល៕

