**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

ឈ្វេងយល់ពីឧបាយកលប្រើប្រាស់វិស្វកម្មសង្គម (​Social Engineering)!


ភ្នំពេញ៖ វិស្វកម្មសង្គម ឬSocial Engineering គឺសំដៅលើបច្ចេកទេសនៃចិត្តវិទ្យាដែលបង្កប់នូវឧបាយកលពីសំណាក់ឧក្រិដ្ឋជនបច្ចេកវិទ្យាបោកបញ្ឆោតជនរងគ្រោះឱ្យបង្ហាញនូវព័ត៌មានសម្ងាត់ ឬទទួលបានសិទ្ធិចូលប្រើប្រាស់ប្រព័ន្ធ និង គ្រប់គ្រងទិន្នន័យជាដើម។

វិធីសាស្រ្ត ឬឧបាយកលនៃវិស្វកម្មបណ្តាញសង្គមរួមមាន៖

– វីធីសាស្រ្តបន្លំខ្លួន៖ ឧក្រិដ្ឋជនប្រើឧបាយកលបន្លំខ្លួនជាស្ថាប័នរដ្ឋ ឬឯកជន ភ្ញាក់ងារផ្តល់សេវាកម្មនានាដែលអាចទុកចិត្តបាន ដោយប្រើបច្ចេកទេសវិស្វកម្មសង្គម
តាមរយៈការផ្ញើ Email សារជាអក្សរ SMS ឬការហៅតាមទូរសព្ទដោយផ្ទាល់ជាដើម។

– ឧបាយកលផ្លូវចិត្តវិទ្យា ៖ ឧក្រិដ្ឋជនប្រើបច្ចេកទេសវិស្វកម្មសង្គម ទាញយកអារម្មណ៍របស់ជនរងគ្រោះដូចជា ការបំភ័យ ភាពបន្ទាន់ និងការជឿទុកចិត្ត ដើម្បីជំរុញអារម្មណ៍​ និងផ្លូវចិត្តមុនធ្វើសកម្មភាពបោកប្រាស់។

– វិធីសាស្រ្តវាយប្រហារលើប្រព័ន្ធបច្ចេកវិទ្យា ៖ ជាដំណាក់កាលឧក្រិដ្ឋជនធ្វើការវាយប្រហារ តាមរយៈផ្ញើតំណភ្ជាប់ក្លែងក្លាយ ទាញយកកម្មវិធីក្លែងក្លាយជាដើម ដើម្បីចម្លងមេរោគក្នុងគោលបំណងប្រមូលយកទិន្នន័យសំខាន់ៗរបស់ជនរងគ្រោះ​ មានដូចជាលេខសម្ងាត់គណនីបណ្តាញសង្គម គណនីធនាគារជាដើម។

នាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យានៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំសូមធ្វើការណែនាំជូនប្រជាពលរដ្ឋដើម្បីការពារខ្លួន និងប្រយុទ្ធប្រឆាំងនឹងបច្ចេកទេសវិស្វកម្មសង្គមពីក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាដូចខាងក្រោម៖

– សូមមេត្តាប្រុងប្រយ័ត្ននៅពេលបានទទួលបានសារ ឬ​ Email ការ​ហៅ​ទូរសព្ទចេញចូលដើម្បីស្នើសុំនូវព័ត៌មាន ឬឱ្យអនុវត្តតាមជំហានៗណាមួយសូមធ្វើការផ្ទៀងផ្ទាត់អត្តសញ្ញាណបុគ្គលនោះច្បាស់លាស់ជាមួយស្ថាប័នពាក់ព័ន្ធ។

– ប្រុងប្រយ័ត្នចំពោះការចុចលើតំណភ្ជាប់ File ឬគេហទំព័រដែលគ្មានប្រភពច្បាស់លាស់តាមបណ្តាញសង្គម ចៀសវាងការចម្លងមេរោគចូលក្នុងម៉ាស៊ីនបច្ចេកវិទ្យារបស់លោកអ្នក។

– បើកមុខងារសុវត្ថិភាព 2FA បន្ថែមក្នុងគណនីបណ្តាញសង្គមដើម្បីទប់ស្កាត់ការវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណិត។

– ធ្វើសេចក្តីរាយការណ៍មកសមត្ថកិច្ចជំនាញក្នុងករណីលោកអ្នករងការវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណិតដើម្បីជួយរកដំណោះស្រាយទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង