**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

អគ្គនាយកធនាគារ ARDB ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់សហព័ន្ធពិភពលោកនៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ នៅអាហ្វ្រិកខាងត្បូង

ខេបថោន, អាហ្វ្រិកខាងត្បូង៖ នាថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក (ADFIAP) ត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់សហព័ន្ធពិភពលោកនៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ (Board of Governors of World Federation of Development Finance Institutions – WFDFI) និងដោយមានការចូលរួមពីលោកអគ្គលេខាធិការរបស់សមាគមផងដែល។ កិច្ចប្រជុំនេះស្របពលនៃសន្និបាតហិរញ្ញវត្ថុជាសកលដោយការប្រមូលផ្តុំគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ប្រមាណជាង ៥៣០ស្ថាប័ន មកពីជុំវិញពិភពលោកជាសមាជិករបស់ WFDFI។

សហព័ន្ធពិភពលោកនៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍បានបង្កើតឡើងដោយសមាគមមកពីតំបន់ផ្សេងគ្នាជុំវិញពិភពលោក រួមមាន៖ ទី១. សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់អាស៊ី និងប៉ាស៊ីហ្វិក – ADFIAP មានទីស្នាក់ការស្ថិតនៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន (៤១ ប្រទេស), ទី២. សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់ អាមេរិកឡាទីន និងខារីប៊ែន – ALIDE មានទីស្នាក់ការស្ថិតនៅរដ្ឋធានីលីម៉ា ប្រទេសប៉េរូ (២២ ប្រទេស), ទី៣. សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់អាហ្វ្រិក – AADFI មានទីស្នាក់ការស្ថិតនៅរដ្ឋធានីអាប៊ីហ្សង់ ប្រទេសកូតឌីវ័រ (៥០ប្រទេស), ទី៤. សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ជាតិនៃប្រទេសសមាជិកនៃធនាគារអភិវឌ្ឍន៍អ៉ីស្លាម – ADFIMI មានទីស្នាក់ការស្ថិតនៅរដ្ឋធានីអីស្តង់ប៊ុល ប្រទេសតួគី (១៩ប្រទេសដែលជាសមាជិកនៃធនាគារអភិវឌ្ឍន៍អីស្លាម) និងទី៥. សមាគមវិនិយោគិនរយៈពេលវែងនៃសហភាពអឺរ៉ុប- ELTI មានទីស្នាក់ការស្ថិតនៅរដ្ឋធានីប្រ៊ុចសែល ប្រទេសបែលស្ស៊ីក (បណ្តុំនៃ ៣៣វិនិយោគិនអឺរ៉ុបដែលផ្តោតលើការវិនិយោគរយៈកាលវែងពីបណ្តា ២៣ប្រទេសនៃសហគមអឺរ៉ុប)។

សហព័ន្ធពិភពលោកនេះតំណាងឱ្យ គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍឱ្យកាន់តែមានប្រសិទ្ធភាព ដោយនាំមកនូវកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍នៅជុំវិញពិភពលោក។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាល WFDFI មានរបៀបវារៈមួយចំនួនពាក់ព័ន្ធនឹងផែនការសកម្មភាពរបស់សហព័ន្ធ ជាពិសេសបានពិនិត្យឡើងវិញនូវតួនាទីមួយចំនួនរបស់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចដែលរួមមាន ការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុ, ការសម្របសម្រួលកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជាអន្តរជាតិ, ការលើកកម្ពស់ការវិនិយោគរយៈពេលវែង, ការផ្តល់ហិរញ្ញប្បទានក្រោមគោលនយោបាយសារពើពន្ធ (countercyclical financing), ការគាំទ្រសហគ្រាសធុនតូចនិងមធ្យម, ការជំរុញលើការវិយោគក្នុងវិស័យឯកជន, ការជំរុញកំណើនសេដ្ឋកិច្ច, ការសម្របសម្រួលលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ, ការជំរុញគោលដៅយុទ្ធសាស្ត្រជាតិ, ការលើកកម្ពស់បរិយាប័ន្នសង្គម និងការឆ្លើយតបចំពោះការបរាជ័យទីផ្សារឱ្យបានទាន់ពេល។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាល WFDFI ក៏បានពិភាក្សាពីឯកសារមគ្គទេសក៍ស្តីពីតួនាទីដែលមិនអាចខ្វះបាននៃធនាគារអភិវឌ្ឍន៍របស់រដ្ឋក្នុងនម្មាបនកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍សកល (National Development Banks: The Unsung Heroes of the Global Development Finance Architecture)ដើម្បីពង្រឹងតួនាទីនៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ និងយន្តការនៃ WFDFI មានសម្លេងជាតំណាងឱ្យគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងសន្និបាតនៃបណ្តាប្រទេសសេដ្ឋកិច្ចជឿនលឿនធំៗពី ប្រទេសចំនួនប្រាំពីរ និង ប្រទេសចំនួនម្ភៃ នៅលើពិភពលោក(G7 និង G20) និងសន្និសីទកំពូលបណ្តាភាគីនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ (Conference of the Parties -COP) ៕

អត្ថបទដែលជាប់ទាក់ទង