**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

វិមានក្រឹមឡាំង ព្រមានថា ផែនការណាមួយក្នុងការបញ្ជូនទាហានអឺរ៉ុប ទៅកាន់អ៊ុយក្រែន ក្នុងនាមជាកងរក្សាសន្តិភាព គឺមិនអាចទទួលយកបានដាច់ខាតសម្រាប់រុស្ស៊ី

ម៉ូស្គូ៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ ២០២៥ វិមានក្រឹមឡាំង បានព្រមាននៅថ្ងៃព្រហស្បតិ៍នេះថា ផែនការណាមួយក្នុងការបញ្ជូនទាហានអឺរ៉ុប ទៅកាន់អ៊ុយក្រែន ក្នុងនាមជាកងរក្សាសន្តិភាព គឺ «មិនអាចទទួលយកបាន» ដាច់ខាតសម្រាប់រុស្ស៊ី ហើយនឹងត្រូវចាត់ទុកជាការគំរាមកំហែងដោយផ្ទាល់។

ការព្រមាននេះ ធ្វើឡើងក្រោយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បង្ហើប ពីគម្រោងស្នើទៅកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឱ្យបញ្ជូនទាហានអឺរ៉ុបប្រមាណ ៣០,០០០ នាក់ ទៅអ៊ុយក្រែន ជាថ្នូរនឹងការធានាសន្តិសុខពីសំណាក់អាមេរិក។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានថ្លែងថា សំណើដែលត្រូវបានរាយការណ៍នេះ គឺមិនអាចទទួលយកបានទេ ព្រោះវានឹងមានការចូលរួមពីកងម្លាំង មកពីរដ្ឋសមាជិកណាតូ ហើយដូច្នេះអាចប៉ះពាល់ដល់សន្តិសុខផ្ទាល់របស់រុស្ស៊ី។

លោក Peskov បាននិយាយដូច្នេះថា «យើងកំពុងនិយាយអំពីលទ្ធភាព…នៃការបញ្ជូនកងកម្លាំងយោធា ពីបណ្តាប្រទេសណាតូទៅកាន់អ៊ុយក្រែន… វា មាន ន័យ ខុសគ្នា ទាំងស្រុង ពី ទស្សនៈ នៃ សន្តិសុខ របស់ យើងហើយយើងកំពុងតាមដានរឿងនេះយ៉ាងដិតដល់»។

គួរបញ្ជាក់ថា រុស្ស៊ីបាននិយាយម្តងហើយម្តងទៀតថា ខ្លួនប្រឆាំងនឹងការមានកងទ័ពណាតូនៅលើដីនៅអ៊ុយក្រែន ដោយរដ្ឋមន្ត្រីការបរទេស លោក Sergei Lavrov បាននិយាយ កាលពីសប្តាហ៍មុនថា ទីក្រុងម៉ូស្គូនឹងចាត់ទុកនោះ ជាការគំរាមកំហែងដោយផ្ទាល់ ចំពោះអធិបតេយ្យភាពរបស់រុស្ស៊ី ទោះបីជាកងទ័ពបានធ្វើប្រតិបត្តិការនៅទីនោះ ក្រោមទង់ផ្សេងក៏ដោយ។

ក្នុងអំឡុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក នៅទីក្រុងរីយ៉ាដ កាលពីថ្ងៃអង្គារ រុស្ស៊ី បានទាមទារឱ្យអង្គការណាតូ លុបចោលជាផ្លូវការនូវការសន្យា ឆ្នាំ ២០០៨ របស់ខ្លួន ដែលថាអ៊ុយក្រែន នឹងអាចចូលជាសមាជិក នៃសម្ព័ន្ធភាពយោធាដឹកនាំដោយអាមេរិក ថ្ងៃណាមួយ។

ទន្ទឹមនឹងនោះ រុស្ស៊ីក៏បានបដិសេធគំនិតដែលថា កងកម្លាំងមកពីរដ្ឋសមាជិកណាតូ អាចនឹងដើរតួជាអ្នករក្សាសន្តិភាព ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ណាមួយ៕

អត្ថបទដែលជាប់ទាក់ទង