ករណីប៉ះទង្គិចរវាងបណ្ឌិត សុខ ទូច និងនគរបាលចរាចរ! មន្ត្រីនគរបាល ២រូប ត្រូវបានដកបញ្ឈរជើង

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចដាក់ពិន័យលើលោកវរសេនីយ៍ទោ ហឿង វឿន អធិការរងខណ្ឌសែនសុខ និងលោកអនុសេនីយ៍ឯក មាស ភារម្យ មន្រ្តីកងអន្តរាគមន៍ពិសេសចំណុះការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា ដែលមានការប៉ះទង្គិចជាមួយលោកបណ្ឌិត សុខ ទូច ដោយបញ្ឈរជើង ។
យោងតាមលិខិតបង្គាប់ការរបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា បង្គាប់ឱ្យមន្ត្រីនគរបាលចំនួន២រូប មកបង្ហាញខ្លួននៅការិយាល័យបុគ្គលិក ចំណុះផែនការងារធនធានមនុស្ស រៀងរាល់ម៉ោងធ្វើការ រហូតមានបទបញ្ជាជាថ្មី រួមមាន៖
ទី១.លោកវរសេនីយ៍ទោ ហឿង វឿង អត្តលេខ ១២៨១១ ឋានៈអធិការរងចំណុះអធិការដ្ឋាននគរបាលខេត្តសែនសុខ
ទី២.អនុសេនីយ៍ឯក មាស ភារម្យ អត្តលេខ ៨៦៤៦៨ មន្ត្រីកងអន្តរាគមន៍ ពិសេសចំណុះការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ការបញ្ឈរជើងមន្ត្រីនគរបាលទាំង២រូប គឺបណ្តាលមកពីមូលហេតុ «ល្មើសបទវិស័យនគរបាលជាតិកម្ពុជា»៕

