ឯកឧត្តម មាន ចាន់យ៉ាដា៖ បរិស្ថានស្អាត ការរស់នៅស្អាត នោះសុខភាពនឹងល្អប្រសើរ

ភ្នំពេញ៖ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកបានបញ្ជាក់ថា បរិស្ថានស្អាត ការរស់នៅស្អាត នោះសុខភាពនឹងល្អប្រសើរ។
នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម មាន ចាន់យ៉ាដា បានដឹកនាំបងប្អូនមន្ត្រីរាជការ កងកម្លាំង ប្រជាការពារភូមិ យុវជន ស.ស.យ.ក. ខេត្ត ចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ និងចូលរួមសម្អាតបរិស្ថានតាមដងផ្លូវ នៅភូមិអតីតយុទ្ធជន ស្ថិតក្នុងភូមិស្រះទឹកតេជោសែនជ័យ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្ដឧត្ដរមានជ័យ។
សូមរំលឹកថា ចាប់តាំងពីឡើងកាន់តំណែងជាអភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តម មាន ចាន់យ៉ាដា បានធ្វើឱ្យខេត្តមានការរីកចម្រើនជាលំដាប់ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ៕

