សមត្ថកិច្ចឃាត់ខ្លួនបានហើយបុរសជាប្តីកាប់ប្រហារប្រពន្ធ ជាច្រើនកាំបិតស្លាប់យ៉ាងអាណោធម្ម នៅខណ្ឌដង្កោ

ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនបានហើយបុរសជាប្តីតិរច្ឆានកើតភ្លើងប្រច័ណ្ឌ និងរឿងលុយកាក់ ឈានដល់ការកាប់ប្រហារប្រពន្ធ ជាច្រើនកាំបិតស្លាប់យ៉ាងអាណោធម្ម នៅខណ្ឌដង្កោ។
ជនសង្ស័យឈ្មោះ ឈឹម បញ្ញាពិទូរ្យ ដែលបានកាប់ប្រពន្ធ ស្លាប់ក្នុងថ្លុកឈាម ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែកម្ភៈ ឆ្នាំ២០២៥ ត្រូវបានសមត្ថកិច្ចព្រាត់ខ្លួនបានហើយ។
សមត្ថកិច្ចបានឱ្យដឹងថា មួយរយៈកន្លងមកជនរងគ្រោះ និង ប្តី ឧស្សាហ៍ឈ្លោះប្រកែកគ្នា ដោយសារតែរឿងភ្លើងប្រច័ណ្ឌផង ទំនាស់គ្នាបញ្ហាលុយកាក់ រឿងពុះដីឡូតិ៍លក់ និងសង់ផ្ទះល្វែងលក់ ដោយមូលហេតុបង្វិលលុយមិនទាន់។
ជនសង្ស័យត្រូវបានសមត្ថកិច្ច យកទៅសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

