**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”**នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពចូលរួមសម្ពោធបើកចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស» នៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧដ្តុង្គ)**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា**វិចារណកថា! មន្ត្រីឧទ្យានុរក្សរបស់យើងនៅសមរភូមិជួរមុខ៖ ការការពារព្រៃឈើកម្ពុជាក្នុងអំឡុងពេលមានបាតុភូតអែលនីញ៉ូ (El Niño)**អាម៉េរិក និងអ៊ីរ៉ង់ ព្រមព្រៀងគ្នាជាថ្មីដើម្បី«ផ្អាករាល់សកម្មភាពវាយប្រហារដាក់គ្នា» នៅក្នុងតំបន់ឈូងសមុទ្ទ និងត្រៀមបើកកិច្ចចរចាឡើងវិញ**ចិនបញ្ចូលក្រុមហ៊ុនរបស់ជប៉ុន ២០បន្ថែមទៀត ទៅក្នុងបញ្ជីខ្មៅ**ក្រុមអ្នកជួយសង្គ្រោះកំពុងប្រណាំងប្រជែងនឹងពេលវេលា ដើម្បីរុករកអ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីភ្លោះដ៏បំផ្លិចបំផ្លាញនៅវេណេស៊ុយអេឡា ស្របពេលតួលេខអ្នកស្លាប់បានបន្តហក់ឡើង

លោក Zelenskiy ថាលោក ត្រាំ កំពុងតែនៅក្នុងស្ថានភាពមួយ ដែលទទួលបានតែព័ត៌មានមិនពិតអំពីអ៊ុយក្រែន

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅថ្ងៃពុធនេះ បានរិះគន់ចំពោះការលើកឡើងរបស់លោក ដូណាល់ ត្រាំ ដែលថា អ៊ុយក្រែនទទួលខុសត្រូវចំពោះការឈ្លានពានពេញលេញរបស់រុស្ស៊ី ក្នុងឆ្នាំ ២០២២ ដោយវាយបកវិញថា ប្រធានាធិបតីអាមេរិករូបនេះ កំពុងតែនៅក្នុងស្ថានភាពមួយ ដែលទទួលបានតែព័ត៌មានមិនពិតអំពីអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។

ការលើកឡើងនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងកៀវ បន្ទាប់ពីកិច្ចប្រជុំរវាងមន្ត្រីអាមេរិកនិងរុស្ស៊ី នៅប្រទេសអារ៉ាប៊ីសាអូឌីត ដែលផ្តោតលើការស្វែងរក ដំណោះស្រាយចំពោះជម្លោះអ៊ុយក្រែន។

លោក Zelenskiy បានឲ្យដឹងថា ការប៉ុនប៉ងណាមួយដើម្បីជំនួសលោកក្នុងអំឡុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ីនឹងមិនទទួលបានជោគជ័យនោះទេ។ ទន្ទឹមគ្នានេះ លោកបានបដិសេធការអះអាងរបស់លោក ត្រាំ ដែលថាអត្រាគាំទ្រចំពោះរូបលោកមានត្រឹមតែ ៤% ប៉ុណ្ណោះ ដោយចាត់ទុកថានេះជាព័ត៌មានមិនពិតរបស់រុស្ស៊ី។

មេដឹកនាំអ៊ុយក្រែនរូបនេះ ក៏បានរិះគន់ចំៗចំពោះការទាមទាររបស់សហរដ្ឋអាមេរិកនូវទឹកប្រាក់ ៥០០ពាន់លានដុល្លារក្នុងវិស័យរ៉ែ ដោយហៅការទាមទារនេះថាមិនមែនជា «ការសន្ទនាច្បាស់លាស់ទេ»។

គួរបញ្ជាក់ថា កិច្ចចរចារវាងអាមេរិកនិងរុស្ស៊ី ធ្វើឡើងដោយគ្មានការចូលរួមពីអ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុប ដែលធ្លាប់បានសង្កត់ធ្ងន់ពីភាពចាំបាច់នៃការចូលរួមរបស់ពួកគេដើម្បីធានាឱ្យមានបទឈប់បាញ់មួយ។ កន្លងមកលោក Zelenskiy ក៏ធ្លាប់បានស្នើផ្តល់សិទ្ធិពិសេសដល់ក្រុមហ៊ុនអាមេរិក ក្នុងការទាញយកធនធានរ៉ែជាថ្នូរនឹងការធានាសន្តិសុខ ពីសហរដ្ឋអាមេរិក ប៉ុន្តែមិនទទួលបានការឆ្លើយតបជាវិជ្ជមាននោះទេ។

អត្ថបទដែលជាប់ទាក់ទង