**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

មេដឹកនាំអេមីរ៉ាតអារ៉ាប់រួម ប្រាប់លោក Rubio ថា ខ្លួនបដិសេធការផ្លាស់ទីលំនៅរបស់ប្រជាជនប៉ាឡេស្ទីន

អាប៊ូដាប៊ី៖ មេដឹកនាំអេមីរ៉ាតអារ៉ាប់រួម នៅថ្ងៃពុធនេះ បានប្រាប់ទៅរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio ថា ប្រទេសរបស់លោកបដិសេធសំណើផ្លាស់ទីលំនៅរបស់ប្រជាជនប៉ាឡេស្ទីន ចេញពីទឹកដីរបស់ពួកគេ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Emirati WAM។

ការលើកឡើងរបស់លោកប្រធានាធិបតី Sheikh Mohammed Al Nahyan កើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានស្នើឱ្យសហរដ្ឋអាមេរិកកាន់កាប់តំបន់ហ្គាហ្សា និងតាំងទីលំនៅថ្មីរបស់ប្រជាជនប៉ាឡេស្ទីន នៅក្នុងប្រទេសហ្ស៊កដានី និងអេហ្ស៊ីបដែលបង្កឱ្យមានការប្រឆាំងយ៉ាងខ្លាំង ពីបណ្តាប្រទេសអារ៉ាប់ និងសម្ព័ន្ធមិត្តលោកខាងលិច។

ក្នុងជំនួបជាមួយលោក Rubio នៅទីក្រុង Abu Dhabi ព្រះអង្គម្ចាស់ Nahyan បានសង្កត់ធ្ងន់ថា វាមានសារៈសំខាន់ក្នុងការភ្ជាប់ការកសាងតំបន់ហ្គាហ្សាឡើងវិញ ទៅកាន់ផ្លូវ ដែលនាំទៅដល់ «សន្តិភាពដ៏ទូលំទូលាយ និងយូរអង្វែងដោយផ្អែកលើដំណោះស្រាយរដ្ឋពីរ» ចំពោះជម្លោះអ៊ីស្រាអែលនិងប៉ាឡេស្ទីន។

គួរបញ្ជាក់ថា ជំហររបស់អេមីរ៉ាតអារ៉ាប់រួម (UAE) លើជម្លោះនេះ មានសារៈសំខាន់ដោយសារប្រទេសនេះ គឺជាប្រទេសអារ៉ាប់មួយក្នុងចំណោមប្រទេសអារ៉ាប់ចំនួនបួន ដែលបានធ្វើឱ្យមានទំនាក់ទំនងជាធម្មតាជាមួយអ៊ីស្រាអែល ក្នុងអំឡុងរដ្ឋបាលដំបូងរបស់ លោក ត្រាំ ហើយដោយសារតែប្រទេសនេះបានដើរតួនាទីសំខាន់ក្នុងការផ្តល់ហិរញ្ញប្បទានដល់ការងារកសាងឡើងវិញក្រោយជម្លោះពីមុនៗ។

មេដឹកនាំ នៃប្រទេសអេហ្ស៊ីប អារ៉ាប៊ីសាអូឌីត ហ្ស៊កដានី អេមីរ៉ាតអារ៉ាប់រួម និងកាតា ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីផែនការនៅទីក្រុងរីយ៉ាដក្នុងខែនេះ មុនពេលវាអាចនឹងត្រូវបានបង្ហាញដល់កិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់នៅទីក្រុងគែរ ក្នុងខែមីនា។

អត្ថបទដែលជាប់ទាក់ទង