ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ប្រកាសលទ្ធផលសម័យប្រជុំលើកទី៣៨ ដែលមានរបៀបវារៈចំនួន១៣
ភ្នំពេញ៖ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានចេញសេចក្តីប្រកាសអំពីលទ្ធផលសម័យប្រជុំលើកទី៣៨ នៅក្នុងព្រះបរមរាជវាំង ក្រោមព្រះរាជាធិបតី ភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីពិនិត្យ សម្រេច និងពិគ្រោះយោបល់ លើរបៀបវារៈចំនួន១៣ ៕