កម្មកររោងចក្រ ហ្វ្ល័ររីថេក ស្ថិតនៅស្រុកពញាឮ ផ្ទុះការតវ៉ាទាមទារដកប្រធានរដ្ឋបាល ចេញពីការងារ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ កម្មករនិយោជិត នៃរោងចក្រ ហ្វ្ល័ររីថេក ស្ថិតនៅភូមិត្រពាំងព្រៃភូមិ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្ដកណ្ដាល (ផ្លូវ៥១) បានប្រមូលផ្ដុំគ្នាធ្វើកូដកម្មនៅមុខរោងចក្រ ក្នុងគោលបំណង ទាមទារដក ប្រធានរដ្ឋបាល និងដៃជើងរដ្ឋបាល ឈ្មោះហៅក្រៅ 09។
ការតវ៉ានៅព្រឹកនេះមានកម្មករកម្មការិនីចូលរួមប្រមាណជាង ៤០០នាក់ ក្នុងនោះកម្មករនិយោជិតបានទាមទារឧ្យក្រុមហ៊ុនដកប្រធានរដ្ឋបាល និងដៃជេីងចេញពីការងារ ហេីយមូលហេតុឈានទៅដល់ការផ្ទុះការតវ៉ានៅថ្ងៃនេះ គឺដោយសារតែប្រធានរដ្ឋបាល និងបក្ខពួក តែងតែប្រេីប្រាស់ឥរិយាបថ ក៏ដូចជាពាកយសម្ដីប្រមាថមេីលងាយកម្មករកម្មការិនី ដែលមិនអាចទទួលយកបានជាដាច់ខាត៕
