**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

ឈ្វេងយល់ពីទំនាក់ទំនងរវាងក្រុមប្រឹក្សា និងប៉ុស្ដិ៍នគរបាលឃុំ សង្កាត់

ភ្នំពេញ៖ ក្រុមប្រឹក្សាឃុំ-សង្កាត់ ជាតំណាងប្រជាពលរដ្ឋ ក្នុងឃុំ-សង្កាត់របស់ខ្លួនដែលជ្រើសរើសឡើងតាមរយៈការបោះឆ្នោតដោយប្រជាពលរដ្ឋក្នុងឃុំ- សង្កាត់ រយៈពេល៥ឆ្នាំម្តង និងមានបេសកកម្ម បម្រើផលប្រយោជន៍ទូទៅក្នុងឃុំ-សង្កាត់នោះ។ ចំណែកឯប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ មានសមត្ថកិច្ចថែរក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព និងស្ថិរភាពសង្គមជូនប្រជាពលរដ្ឋក្នុងឃុំ សង្កាត់។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ។

បើតាមអ្នកនាំពាក្យ ទំនាក់ទំនងការងាររវាងក្រុមប្រឹក្សា និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ គឺជាកិច្ចសហការដ៏សំខាន់ក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ដែនដីនៅកម្រិតមូលដ្ឋាន។ ក្រុមប្រឹក្សាឃុំ សង្កាត់ មានតួនាទីធ្វើគម្រោង ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា សម្រាប់អភិវឌ្ឍន៍ឃុំ សង្កាត់ រីឯប៉ុស្តិ៍នគរបាលឃុំ សង្កាត់ ជាអ្នកប្រតិបត្តិ មានតួនាទីអនុវត្តគម្រោង ច្បាប់ លិខិតបទដ្ឋានគតិយុត្ត បទបញ្ជា និងតាមការប្រគល់ជូនពី មេឃុំ ចៅសង្កាត់ និងអធិការនគរបាលក្រុង ស្រុក ខណ្ឌ តាមតួនាទី និងសមត្ថកិច្ចការងារជំនាញ។

សម្រាប់ លោក ជិន វណ្ណា ចៅសង្កាត់ជើងទឹក ក្រុងព្រៃវែង ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់របស់លោក ប្រៀបបាននឹងដៃស្ដាំ ដែលមានកម្លាំងធានាការពារសន្តិសុខ សណ្ដាប់សាធារណៈ និងសុវត្ថិភាពសង្គម បន្ថែមលើសេវារដ្ឋបាល។ លោកបន្តថា រដ្ឋបាលឃុំ សង្កាត់ គឺប្រធានគណៈបញ្ជាការឯកភាពមួយ ដោយការដាក់ចេញសេចក្ដីសម្រេច ផែនការ ឬគម្រោងនានា នាយប៉ុស្ដិ៍តែងតែចូលរួមមតិយោបល់ លើការងារក្នុងសមត្ថកិច្ចនគរបាល។

លោកចៅសង្កាត់បន្ថែមថា «យើងធ្វើការងារជាមួយគ្នាយ៉ាងរលូន។ លទ្ធផលការងារដែលឃុំ សម្រេចបានក្នុងការគ្រប់គ្រង និងបម្រើសវាជូនប្រជាជន គឺមាននគរបាលជាអ្នករួមចំណែកយ៉ាងសកម្ម។ ជាក់ស្ដែងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព គឺក្រុមប្រឹក្សាយើងបានសហការធ្វើការងារនេះយ៉ាងសកម្មជាមួយប៉ុស្តិ៍ ហើយពេលខ្លះបើពលរដ្ឋមានសំណូមពរអ្វីពាក់ព័ន្ធការងារប៉ុស្តិ៍ដូចជាធ្វើឯកសារ ឬលិខិតស្នាមនានា ខ្ញុំក៏បានសម្របសម្រួលជាមួយនគរបាលដែរ»។

នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល សង្កាត់ជើងទឹក លោក សៀម សុខេង បានឱ្យដឹងថា ទំនាក់ទំនងជាមួយក្រុមប្រឹក្សា មានភាពល្អប្រសើរ ដោយសារតែនៅពេលអនុវត្តគោលនយោបាយ និងផែនការនានា នាយប៉ុស្ដិ៍ តែងតែជួបប្រជុំ ពិភាក្សា រាយការណ៍ពីបញ្ហា ឬវិវាទក្នុងមូលដ្ឋានទៅកាន់ក្រុមប្រឹក្សា ដើម្បីស្វែងរកដំណោះស្រាយ និងអន្តរាគមន៍ឱ្យបានទាន់ពេលវេលា។ លោកបន្តថា«នៅពេលមានបញ្ហាអសន្តិសុខប្រឈមកើតមានឡើង យើងតែងតែងរាយការណ៍ទៅក្រុមប្រឹក្សាឱ្យជួយមានយោបល់ដឹកនាំដោះស្រាយ»។

លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ចាប់តាំងពីមុន និងក្រោយការបោះឆ្នោតឃុំ សង្កាត់អាណត្តិទី១ដល់ពេលនេះ មេឃុំ ចៅសង្កាត់ និងប៉ុស្តិ៍នគរបាល បានដឹកនាំ និងសហការអនុវត្តការងារក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អ។ លោកបន្ថែមថា កម្រមានណាស់ដែលឃុំ សង្កាត់ កើតមានបាតុភាពអវិជ្ជមានក្នុងទំនាក់ទំនងរវាងតួអង្គទាំងពីរ ដោយសារតែម្យ៉ាងច្បាប់ និងក្រសួងមហាផ្ទៃបានកំណត់ច្បាស់លាស់អំពីតួនាទី ភារកិច្ច និងរបៀបរបបបំពេញការងារ ហើយម្យ៉ាងតួអង្គទាំងពីរមានភាពចាស់ទុំក្នុងការងារ និងតែងតែងផ្ដល់តម្លៃដល់គ្នាទៅវិញទៅមក ដើម្បីគោលដៅតែមួយគត់ គឺពលរដ្ឋមានភាពកក់ក្ដៅ ហើយនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលទទួលបានជោគជ័យ។

សូមបញ្ជាក់ថា នៅក្នុងការងារប្រចាំថ្ងៃ ក្រុមប្រឹក្សាឃុំ សង្កាត់ អនុវត្តដោយមានទំនួលខុសត្រូវបំផុតចំពោះប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតរបស់ខ្លួន និងរាជរដ្ឋាភិបាល ដែលដាក់ចេញគោលនយោបាយដឹកនាំ និងបានផ្ដល់សិទ្ធិ អំណាច និងធនធានឱ្យខ្លួនអនុវត្ត។ រីឯប៉ុស្តិ៍នគរបាល ជាអ្នកធានាគាំទ្រមេឃុំ ចៅសង្កាត់លើការងារសន្តិសុខ សណ្ដាប់ធ្នាប់ និងសេវានានា ដោយទទួលគោលការណ៍ដឹកនាំ បញ្ជា និងតម្រង់ទិសជាប្រចាំពីអធិការក្រុង ស្រុក ខណ្ឌ ៕

អត្ថបទដែលជាប់ទាក់ទង