**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

មហាសេដ្ឋី អ៊ីឡុន ម៉ាស អំពាវនាវឱ្យបិទវិទ្យុអឺរ៉ុបសេរី (RFE/RL) និងវិទ្យុសំឡេងសហរដ្ឋអាម៉េរិក (VOA)

វ៉ាស៊ីនតោន៖ កំពូលមហាសេដ្ឋី លោក អ៊ីឡុន ម៉ាស ដែលជាប្រធាននាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលអាម៉េរិក (DOGE) បានអំពាវនាវឱ្យបិទវិទ្យុអឺរ៉ុបសេរី ឬវិទ្យុសេរីភាព (RFE/RL) និងវិទ្យុសំឡេងសហរដ្ឋអាម៉េរិក (VOA) ខណៈអង្គការប្រព័ន្ធផ្សព្វផ្សាយធំៗទាំងពីរគឺត្រូវបានផ្តល់មូលនិធិគាំទ្រដោយរដ្ឋាភិបាលសហរដ្ឋអាម៉េរិក។

ជាការឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់បេសកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក រីឆាដ ហ្គ្រែននែល (Richard Grenell) លោក ម៉ាស បានសរសេរនៅលើបណ្តាញសង្គម X ថា ៖«បាទ បិទវាចោលទៅ។ អឺរ៉ុបមានសេរីភាពហើយ ឥឡូវនេះ។ គ្មាននរណាម្នាក់ស្តាប់ពួកគេទៀតទេ។ វាគ្រាន់តែមនុស្សឆ្កួតនិយាយទៅកាន់ខ្លួនឯងប៉ុណ្ណោះ ខណៈពួកគេកំពុងដុតលុយអ្នកបង់ពន្ធអាម៉េរិកចំនួន១ ពាន់លានដុល្លារចោលក្នុងមួយឆ្នាំៗ»។

ការលើកឡើងរបស់លោក ម៉ាស ធ្វើឡើង បន្ទាប់ពីលោក ហ្គ្រែននែល បានលើកឡើងកាលពីថ្ងៃទី៩ ខែកុម្ភៈថា ៖«វិទ្យុអឺរ៉ុបសេរី និងវិទ្យុសំឡេងសហរដ្ឋអាម៉េរិកគឺជាប្រព័ន្ធផ្សព្វផ្សាយដែលទទួលបានមូលនិធិពីអ្នកបង់ពន្ធអាម៉េរិក។ វាគឺជាប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ។ បណ្តាញផ្សព្វផ្សាយទាំងនេះពោរពេញទៅដោយសកម្មជនឆ្វេងនិយម។ ខ្ញុំបានធ្វើការជាមួយអ្នកសារព័ត៌មានទាំងនេះអស់ជាច្រើនទសវត្សរ៍មកហើយ។ វាចាស់កំរិលណាស់។ យើងមិនត្រូវការប្រព័ន្ធផ្សព្វផ្សាយដែលចំណាយលុយរដ្ឋាភិបាលនោះទេ»។

សូមរំឭកថា វិទ្យុអឺរ៉ុបសេរី និងវិទ្យុសំឡេងសហរដ្ឋអាម៉េរិកដំណើរការនៅក្រោមទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល ហើយត្រូវបានបង្កើតឡើងដំបូងដើម្បីប្រឆាំងការឃោសនាក្នុងអំឡុងពេលសង្គ្រាមត្រជាក់ ហើយពួកគេក៏បន្តចាក់ផ្សាយនៅក្នុងតំបន់ដែលមានសេរីភាពសារព័ត៌មានរឹតត្បិត រួមមានរុស្ស៊ី អ៊ីរ៉ង់ និងផ្នែកខ្លះនៃអាស៊ីកណ្តាល។

ក្រៅពីនេះ លោក អ៊ីឡុន ម៉ាស បានរិះគន់ការបង់ប្រាក់សហព័ន្ធដល់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយដូចជា៖ Politico, Associated Press និង The New York Times ដោយចាត់ទុកថា ពួកគេប្រើប្រាស់មូលនិធិមិនមានប្រសិទ្ធភាព។ លោកក៏បានថ្កោលទោសជាសាធារណៈចំពោះការចំណាយរបស់រដ្ឋាភិបាលប្រព័ន្ធផ្សព្វផ្សាយទាំងនោះ ហើយអំពាវនាវថា ប្រព័ន្ធផ្សព្វផ្សាយទាំងនោះត្រូវបានបិទភ្លាមៗ។ ការអំពាវនាវទាំងនេះកើតឡើងចំពេលមានការត្រួតពិនិត្យយ៉ាងទូលំទូលាយ និងភាពចម្រូងចម្រាសជុំវិញប្រព័ន្ធផ្សព្វផ្សាយដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលអាម៉េរិក ដោយរដ្ឋបាល ត្រាំ ចាត់វិធានការដើម្បីបញ្ឈប់ការផ្ដល់មូលនិធិដល់ប្រព័ន្ធផ្សព្វផ្សាយទាំងនោះ៕

អត្ថបទដែលជាប់ទាក់ទង