**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

ប្រធានាធិបតីចិន ទទួលយក ការអញ្ជើញរបស់រុស្ស៉ី ដើម្បីចូលរួមទិវាអបអរជ័យជម្នះរបស់សូវៀត លើពួកណាហ្ស៉ីអាល្លឺម៉ង់ ក្នុងសម័យសង្រ្គាមលោកលើកទី២

មូស្គូ៖ សារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃចន្ទនេះ បានរាយការណ៍ថា ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានទទួលយក ការអញ្ជើញរបស់រុស្ស៉ី ដើម្បីចូលរួមទិវាអបអរជ័យជម្នះរបស់សូវៀត លើពួកណាហ្ស៉ីអាល្លឺម៉ង់ ក្នុងសម័យសង្រ្គាមលោកលើកទី២។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។

ដោយយោងតាមសម្តីឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំប្រទេសចិន លោក Igor Morgulov សារព័ត៌មាន TASS បាននិយាយថា ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានទទួលយកការអញ្ជើញ ដើម្បីមកចូលរួមពិធីអបអរសាទរ នាថ្ងៃទី៩ ខែឧសភា នៅទីក្រុងមូស្គូ សម្រាប់ឱកាសខួបទី៨០ នៃជ័យជម្នះរបស់រុស្ស៉ី កាលពីសង្រ្គាមលោកលើកទី២។ បើតាមលោក Morgulov លោក ស៉ី ក៏បានអញ្ជើញប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ទៅកាន់ប្រទេសចិនវិញផងដែរ ដើម្បីចូលរួមពិធីរំលឹកខួបរបស់ចិន នៃការបញ្ចប់សង្រ្គាមលោកលើកទី២ ដែលគ្រោងធ្វើឡើង នៅខែកញ្ញា។

សហភាពសូវៀត បានបាត់បង់ជីវិតមនុស្សសរុប ២៧លាននាក់ ក្នុងសង្រ្គាមលោកលើកទី២ ប៉ុន្តែនៅទីបំផុត បានវាយរុញច្រាន​កងកម្លាំងរបស់ណាហ្ស៉ី ឱ្យត្រឡប់ទៅដល់ទីក្រុងបែរឡាំងវិញ ជាទីដែលមេដឹកនាំណាហ្ស៉ីអាល្លឺម៉ង់ លោក Adolf Hitler បានសម្លាប់ខ្លួនឯង ហើយទង់ជ័យជម្នះពណ៌ក្រហមរបស់សូវៀត ត្រូវបានដោតនៅលើវិមានសភាអាល្លឺម៉ង់ ក្នុងឆ្នាំ១៩៤៥។

គួរបញ្ជាក់ថា ការចុះចាញ់ដោយឥតលក្ខខណ្ឌរបស់ណាហ្ស៉ីអាល្លឺម៉ង់ បានចូលជាធរមាននៅម៉ោង១១៖០១នាទីយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ១៩៤៥ ដែលត្រូវបានកំណត់យកជា «ទិវាជ័យជម្នះនៅអឺរ៉ុប ឬ Victory in Europe Day» ដោយប្រទេសបារាំង ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ ប៉ុន្តែនៅទីក្រុងមូស្គូវិញ វាបានឈានចូលថ្ងៃទី៩ ខែឧសភា ទៅហើយ ជាហេតុនាំឱ្យថ្ងៃនោះ ត្រូវបានយកជា «ទិវាជ័យជម្នះ ឬ Victory Day» របស់សហភាពសូវៀត ក្នុងសង្រ្គាមលោកលើកទី២ ដែលប្រជាជនរុស្ស៉ីហៅថា សង្រ្គាមស្នេហាជាតិដ៏អស្ចារ្យ ឬ Great Patriotic War ឆ្នាំ១៩៤១ ដល់១៩៤៥៕

អត្ថបទដែលជាប់ទាក់ទង