**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

ថៃ ចង់ដាក់ចេញសេចក្តីព្រាងផែនការយុទ្ធសាស្ត្រដំបូងសម្រាប់វិស័យបន្ទះឈីប ឬ semiconductor ឱ្យបានរួចរាល់នៅ ៩០ថ្ងៃខាងមុខ

បាងកក៖ ថៃមានបំណងចង់ដាក់ចេញសេចក្តីព្រាងផែនការយុទ្ធសាស្ត្រដំបូងសម្រាប់វិស័យបន្ទះឈីប ឬsemiconductor ឱ្យបានរួចរាល់ក្នុងរយៈពេល៩០ថ្ងៃខាងមុខ ខណៈប្រទេសអាស៊ីអាគ្នេយ៍មួយនេះ មានបំណងទាក់ទាញការវិនិយោគថ្មីៗ ចំពេលចំហាយសង្រ្គាមពាណិជ្ជកម្មរវាងអាម៉េរិក-ចិន កំពុងភាយក្លិនបណ្តើរៗ។

អគ្គលេខាធិការនៃក្រុមប្រឹក្សាវិនិយោគថៃ (BOI) បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ក្រុមប្រឹក្សាភិបាល semiconductor ជាតិរបស់ប្រទេសនឹងជួលអ្នកប្រឹក្សាដើម្បីអភិវឌ្ឍគោលដៅយុទ្ធសាស្ត្រឧស្សាហកម្មថ្មី។ លើសពីនេះ BOI ក៏កំពុងធ្វើការលើកម្មវិធី Roadshow ទៅកាន់សហរដ្ឋអាម៉េរិក និងជប៉ុន ដើម្បីទាក់ទាញការវិនិយោគលើវិស័យ semiconductor នៅក្នុងប្រទេសថៃផងដែរ។

គួរជម្រាបថា ឧស្សាហកម្ម semiconductor សកល ត្រូវបានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ នៅពេលសហរដ្ឋអាម៉េរិក និងចិន ប្រកួតប្រជែងគ្នាដណ្តើមយកឧត្តមភាពនៃបច្ចេកវិទ្យា។ ខ្សែច្រវាក់ផ្គត់ផ្គង់មួយចំនួន បានផ្លាស់ប្ដូរទីតាំងទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ស្របពេលភាពចលាចលកើនឡើងខ្លាំង បន្ទាប់ពីការឡើងកាន់តំណែងសាជាថ្មីរបស់លោក ដូណាល់ ត្រាំ។ ជាក់ស្តែង កាលពីចុងសប្តាហ៍មុន លោក ត្រាំ បានប្រកាសអំពីពន្ធ១០ភាគរយ លើការនាំចូលរបស់ចិន ដែលជាផ្នែកមួយនៃផែនការទូលំទូលាយ ដើម្បីបង្កើនសមតុល្យពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក។

ថៃ គឺជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទីពីររបស់អាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ី ហើយប្រទេសនេះ បានកើនឡើង៣៥ភាគរយនៅក្នុងតម្លៃនៃកម្មវិធីវិនិយោគក្នុងប្រទេសកាលពីឆ្នាំមុន គឺ១,១៤ពាន់ពាន់លានបាត ឬ៣៣,៥ពាន់លានដុល្លារ ដែលឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលមួយទសវត្សរ៍។ យោងតាមរបាយការណ៍ឆ្នាំ២០២៤ ដោយក្រុមហ៊ុនប្រឹក្សា A.T. Kearney បង្ហាញថា ថៃជាប់ចំណាត់ថ្នាក់លេខ២ តាមពីក្រោយប្រទេសឥណ្ឌា ក្នុងនាមជាប្រទេសសេដ្ឋកិច្ចដែលកំពុងរីកចម្រើនខ្លាំងនៃឧហ្សាហកម្មគ្រឿងអេឡិចត្រូនិក និងបន្ទះឈីប។ គួរបញ្ជាក់ថា ថៃកំពុងកំណត់គោលដៅប្រហែល៥០០ពាន់លានបាត ក្នុងការវិនិយោគថ្មីនៅក្នុងវិស័យ semiconductors ត្រឹមឆ្នាំ២០២៩៕

អត្ថបទដែលជាប់ទាក់ទង