សម្ដេចតេជោ ហ៊ុន សែន ដឹកនាំគណប្រតិភូ ធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញហើយ ប្រកបដោយសុវត្ថិភាព

ភ្នំពេញ៖ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញដឹកនាំគណប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ ប្រកបដោយសុវត្ថិភាព ក្រោយបន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការទៅកាន់ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវរយៈពេល២ថ្ងៃ ប្រកបដោយលទ្ធផលត្រចះត្រចង់ ៕

