សម្តេចតេជោ នឹងអញ្ជើញទស្សនកិច្ចផ្លូវការ នៅប្រទេសឡាវ ចាប់ពីថ្ងៃទី៦-៧ ខែកុម្ភៈ

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ឯកឧត្ដម បណ្ឌិត សាយសំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥។

