**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា

អភិបាលខេត្តបន្ទាយមានជ័យ៖ អំពើជួញដូរមនុស្ស គឺជាការរំលោភបំពានដ៏ធ្ងន់ធ្ងរ និងមិនអាចទទួលយកបាន

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត អញ្ជើញជាអធីបតីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត។

លោកស្រី រស់ សុផានី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្នុងរយៈពេល ១២ខែ ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនគរបាលយុត្តិធម៌ បានបង្ក្រាបបទល្មើសពាក់ព័ន្ធនឹងច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ បានចំនួន ៤៥/៣០ករណី (កើនឡើង១៨) ស្មើ៤១% ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ៥១នាក់/ស្រី០១នាក់ អនិតិជន ៣នាក់។

មួយវិញទៀត អាជ្ញាធរបរទេស បញ្ជូនពលករត្រឡប់មកកម្ពុជាវិញ សរុបចនួន ៣៧៣លើក មាន ៧.០៧៩នាក់/ស្រី ២.២៩៣នាក់ កុមារ ៦៨៧នាក់ (ករណីឆ្លងដែនខុសច្បាប់)។ ដោយឡែក មជ្ឈមណ្ឌលសំចត និងស្ដានីតិសម្បទាសម្រាប់ជនរងគ្រោះប៉ោយប៉ែត ទទួលពលករបញ្ជូនត្រឡប់មកពីប្រទេសថៃតាមច្រកទ្វាអន្តរជាតិប៉ោយប៉ែត បាន ចំនួន ៤៣៣លើក មានមនុស្សសរុបចំនួន ៧៣៥០នាក់/ស្រ្តី ២៣១០នាក់ និងកុមារ ៣៦៣នាក់។ ក្នុងចំណោមពលករ ៧៣៥០នាក់ ក្រុមការងារបានរកឃើញអ្នកខេត្តបន្ទាយមានជ័យចំនួន ១៩៤៦នាក់/ស្រី៦១៣នាក់ និងកុមារ ២០៤នាក់។ តាមរយៈ ការសម្ភាសដើម្បីកំណត់រកជនសង្ស័យថា ជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងធ្វើអាជីវកម្មផ្លូវភេទ ក្នុងចំណោមពលករ ៤៥១នាក់ ក្រុមការងារបានរកឃើញបុគ្គលសង្ស័យថា រងគ្រោះដោយការកេងប្រវ័ញ្ចកម្លាំងពលកម្ម មានចំនួន៣នាក់/ស្រី១នាក់។

នាឱកាសនោះ ឯកឧត្ដម អ៊ុំ រាត្រី មានប្រសាសន៍ថា អំពើជួញដូរមនុស្ស ជាការរំលោភបំពានដ៏ធ្ងន់ធ្ងរ មិនអាចទទួលយកបាន វាជាការរំលោភសិទ្ធិមនុស្ស និងបន្តឧបសគ្គដ៏ចម្បងរារាំងដល់ការចូលរួមក្នុងកិច្ចអភិវឌ្ឍជាតិ ដែលប្រការនេះ គឺជាការដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរលើសេដ្ឋកិច្ចជាតិ និងសង្គម ព្រោះរដ្ឋបានខាតបង់ថវិកាលើការចំណាយសម្រាប់សេវាសុខភាព ការបាត់បង់ផលិតភាព ជម្រកសុវត្ថិភាពសម្រាប់ជនរងគ្រោះ សេវាសង្គមដើម្បីស្តារនីតិសម្បទា សេវាច្បាប់ និងសេវាគាំទ្រចាំបាច់មួយចំនួនទៀតផងដែរ។

ឯកឧត្ដម អភិបាលខេត្ត អំពាវនាវដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កម្លាំងសមត្ថកិច្ច អាជ្ញាធរគ្រប់មូលដ្ឋាន ត្រូវបន្តបំពេញភារកិច្ចតាមតួនាទី ខិតខំតាមដានបាតុភាព និងបទល្មើសផ្សេងៗឱ្យបានជាប្រចាំ សមត្ថកិច្ចនៅតាមបណ្តាអង្គភាពត្រួតពិនិត្យច្រកទ្វារព្រំដែន កម្លាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែន ត្រូវបង្កើនការទទួលខុសត្រូវដោយយកចិត្តទុកដាក់គ្រប់គ្រងព្រំដែន និងលំហូរឆ្លងកាត់ព្រំដែនគ្រប់ទីតាំងឱ្យបានគត់មត់ ដើម្បីទប់ស្កាត់មូលហេតុរួមផ្សំ ដែលនាំឱ្យមានអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង